លោកប្រធានរដ្ឋ Nguyen Xuan Phuc និងអ្នកកាសែតជើងចាស់ លោក Dang Minh Phuong។ (រូបថត៖ VOV)

អញ្ជើញទៅសួរសុខទុក្ខអ្នកកាសែតជើងចាស់ លោក Dang Minh Phuong អាយុ៩៣ឆ្នាំ ដែលធ្លាប់បានធ្វើការនៅកាសែតចំនួន៣របស់បក្ស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរបាវចនាធ្វើការរបស់អ្នកកាសែតជើងចាស់រូបនេះ ដែលថា “ដំបូងបង្អស់ អ្នកកាសែតត្រូវមានភាពស្មោះត្រង់ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនត្រូវឲ្យ “ពត់កោង” ស្លាបប៉ាកាឡើយ”។ លោកប្រធានរដ្ឋចាត់ទុកថា នេះជាមេរៀនដ៏ថ្លៃថ្លាសម្រាប់អ្នកកាសែតគ្រប់ជំនាន់។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារអតីតអ្នកកាសែត Huu Tho អតីតប្រធានគណៈកម្មាធិការសតិអារម្មណ៍-វប្បធម៌មជ្ឈឹម និងជាអតីតអគ្គនិពន្ធនាយកកាសែត ប្រជាជន ផងដែរ៕