VOV WorldVOV World
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ទស្សនាទីកន្លែងដែល​រក្សាទុកស្លាកស្នាមរបស់លោក​ប្រធានហូជីមិញ ​នៅទីក្រុងមីឡាន
13/04/2026 12:45
[VOVWORLD] - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី នៅរសៀលថ្ងៃទី១៣ ខែមេសា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងភរិយា លោកស្រី ង្វៀន ធី ថាញ់ង៉ា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅទស្សនាភោជនីយដ្ឋាន Antica Trattoria della Pesa ជាទីកន្លែងដែល​នៅតែរក្សាទុកនូវស្លាកស្នាមរបស់លោក​ប្រធានហូជីមិញ នៅទីក្រុងមីឡាន។
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ទស្សនាទីកន្លែងដែល​រក្សាទុកស្លាកស្នាមរបស់លោក​ប្រធានហូជីមិញ ​នៅទីក្រុងមីឡាន
(TICK BẢN QUYỀN) Chủ tịch Quốc hội Trần Thanh Mẫn và Phu nhân cùng Đoàn công tác thăm quán Antica Trattoria della Pesa, nơi lưu dấu ấn của Chủ tịch Hồ Chí Minh. Ảnh: Lê Tuyết/VOV លោកប្រធានរដ្ឋសភា និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅទស្សនាភោជនីយដ្ឋាន Antica Trattoria della Pesa ជាទីកន្លែងដែលរក្សាទុកនូវស្លាកស្នាមរបស់លោកប្រធានហូជីមិញ ។ រូបថត៖ Le Tuyet/VOV នៅទីក្រុងមីឡាន ភាគខាងជើងប្រទេសអ៊ីតាលី ភោជនីយដ្ឋាន Antica Trattoria della Pesa ដែលមានទីតាំងនៅផ្ទះលេខ ១០ វិថី Pasubio គឺជាកន្លែងដែលលោកប្រធានហូជីមិញ រស់នៅ និងធ្វើការក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០។ ទីនេះត្រូវបានអាជ្ញាធរទីក្រុង​មីឡានទទួលស្គាល់ជា "អាសយដ្ឋានក្រហម" ដោយ​ភ្ជាប់ផ្លាកថ្មរំលឹកពីព្រឹត្តការណ៍ដែល​លោកប្រធានហូជីមិញបានមក​ដល់​ទីនេះ​។ Antica Trattoria della Pesa បានក្លាយជាគោលដៅសម្រាប់ថ្នាក់ដឹកនាំនិងពលរដ្ឋវៀតណាមជាច្រើន នៅពេលទៅកាន់ប្រទេសអ៊ីតាលីម្តងៗ ហើយក៏ជាអាសាយដ្ឋានធ្លាប់ស្គាល់សម្រាប់ប្រជាជនអ៊ីតាលី និងមិត្តភក្តិអន្តរជាតិដែលចង់ស្វែងយល់អំពីលោកប្រធានហូជីមិញ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសម្តែងចំណាប់អារម្មណ៍នៅពេលទៅទស្សនាទីកន្លែងដែលរក្សាទុកនូវស្លាកស្នាមរបស់លោកប្រធានហូជីមិញ នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី និងជួបជាមួយសមាជិកនៃសមាគមមិត្តភាពអ៊ីតាលី-វៀតណាម៕​
TAG
VOV/VOVWORLD/រដ្ឋសភា/វៀតណាម/ស្លាកស្នាមរបស់លោក​ប្រធានហូជីមិញ ​/អ៊ីតាលី

More