លោកអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញទស្សនកិច្ចនៅខេត្ត Yunnan ប្រទេសចិន
09/04/2015 11:36
Vovworld-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នាថ្ងៃទី៩មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម

លោកអគ្គលេខា Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុន Huawei (VOV) Vovworld-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នាថ្ងៃទី៩មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានចាកចេញពី ទីក្រុងប៉េកាំងទៅទស្សនាខេត្ត Yunnan។ មុនពេលចាកចេញពីក្រុងប៉េកាំង នាព្រឹកថ្ងៃទី៩មេសា លោកអគ្គលេខា Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មជួរ មុខចំនួន២របស់ចិនក្នុងវិស័យទូរគមនាគមន៍គឺសម្ព័ន្ធក្រុមហ៊ុន Huawei និង សម្ព័ន្ធក្រុមហ៊ុន Zhongxing។ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះ លទ្ធផលសហប្រតិបត្តិការរវាងបណ្ដាអង្គភាពអាជីវកម្មចិនជាមួយក្រុមហ៊ុន ទូរគមនាគមន៍របស់វៀតណាម។ លោកអគ្គលេខាមានបំណងថា បណ្ដាអង្គភាព អាជីវកម្មចិននឹងបន្តអនុវត្តគំរោងការណ៍សហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពនៅវៀតណាមដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសំរាប់អង្គភាព អាជីវកម្មនិងរួមចំណែកទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក៏ ដូចជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច នាយប់ថ្ងៃទី៨មេសា នៅជំនួបមុខជាមួយ តំណាងសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន សមាគមមិត្តភាពចិន-វៀត ណាមជាដើម លោក Nguyen Phu Trong មានបំណងថា បណ្ដាមិត្តចិននឹងអប់រំជំនាន់ វ័យក្មេងចិននាបច្ចុប្បន្នពង្រីកពូនជ្រុំនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងរវាង វៀតណាម-ចិនកាន់តែស្ថិរភាពអភិវឌ្ឍន៍ស្អាតស្អំ៕
Related





