VOV WorldVOV World
ម៉ាឡេស៊ីពិភាក្សាអំពីវិធានការថ្មីក្នុងការស្វែងរកយន្តហោះបាត់ខ្លួន MH-370
30/04/2014 09:08
(VOVworld) – រដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជារដ្ឋមន្ត្រី ស្តីទីក្រសួងគមនាគមន៍ របស់ម៉ាឡេស៊ី លោក Hishammuddin Hussein បានឲ្យដឹងថា៖ ប្រទេសនេះនឹងពិភាក្សាជាមួយបណ្ដា ដៃគូអន្តរជាតិអំពីការអនុវត្តមធ្យោបាយដែលមានសមត្ថភាព ស្វែងរកនៅ លើតំបន់សមុទ្រជ្រៅដែលយន្តហោះ MH-370 បានបាត់ខ្លួន។
ម៉ាឡេស៊ីពិភាក្សាអំពីវិធានការថ្មីក្នុងការស្វែងរកយន្តហោះបាត់ខ្លួន MH-370
រដ្ឋមន្ត្រីស្តីទីក្រសួងគមនាគមន៍ របស់ម៉ាឡេស៊ី លោក Hishammuddin Hussein (Image: Vietnam+) (VOVworld) – រដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជារដ្ឋមន្ត្រីស្តីទីក្រសួងគមនាគមន៍ របស់ម៉ាឡេស៊ី លោក Hishammuddin Hussein បានឲ្យដឹងថា៖ ប្រទេសនេះនឹងពិភាក្សា ជាមួយបណ្ដាដៃគូអន្តរជាតិអំពីការអនុវត្តមធ្យោបាយដែលមានសមត្ថភាពស្វែងរក នៅ លើតំបន់សមុទ្រជ្រៅដែលយន្តហោះ MH-370 បានបាត់ខ្លួន។ ក៏តាមរដ្ឋមន្ត្រី Hishammuddin បានឲ្យដឹងទៀតថា៖ ក្រុមស៊ើបអង្កេតអន្តរជាតិរួមមានតំណាងនៃ គណៈកម្មាធិការ សុវត្ថិភាពគមនាគមន៍ជាតិអាមេរិក (NTSB) ស្ថាប័នស៊ើបអង្កេត ឧប្បរទ្ទវហេតុអាកាសចរណ៍អង់គ្លេស (AABIB) ជាដើម។ ភារកិច្ចរបស់ក្រុមស៊ើប អង្កេតអន្តរជាតិគឺសំដៅវាយតំលៃធ្វើការស៊ើបអង្កេតនិងនាំចេញសេចក្តីសន្និដ្ឋាន អំពីការបាត់ខ្លួននៃយន្តហោះ MH-370។ គិតដល់ពេលនេះ យុទ្ធនាការស្វែងរក យន្តហោះបាត់ខ្លួនរបស់ម៉ាឡេស៊ីនៅជួបការលំបាកជាច្រើនដោយសារមិនទាន់ មានសញ្ញាថ្មីណាមួយឡើយ៕