ម៉ាឡេស៊ីនិងចក្រភពអង់គ្លេសសន្យាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី
31/07/2015 09:50
Vovworld-ម៉ាឡេស៊ីនិងចក្រភពអង់គ្លេសនាថ្ងៃទី៣០កក្កដា បានអះអាងឡើងវិញបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

Vovworld-ម៉ាឡេស៊ីនិងចក្រភពអង់គ្លេសនាថ្ងៃទី៣០កក្កដាបានអះអាងឡើង វិញបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗដូចជាពាណិជ្ជកម្ម វិនិយោគអប់រំជាដើម។ សេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសម៉ាឡេស៊ីបានឲ្យ ដឹងថា ក្នុងដំណើរទស្សនកិច្ចនៅម៉ាឡេស៊ីរបស់នាយករដ្ឋមន្ត្រីអង់គ្លេស David Cameron លោកបានរួមជាមួយនាយករដ្ឋមន្ត្រីម្ចាស់ផ្ទះ Najib Razak ឯកភាពជំរុញ ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើវិស័យពោលខាងលើ។ ទាក់ទិនដល់ ការគំរាមកំហែងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃអង្គការរដ្ឋឥស្លាមស្វ័យ ប្រកាស (IS) និងលិទ្ធិភេរវកម្ម ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា សហគមន៍ អន្តរជាតិត្រូវទប់ទល់ប្រកបដោយមានប្រសិទ្ធិភាពការគំរាមកំហែង ពិសេសគឺក្នុង កាលៈទេសៈក្រុមភេរវកម្មនានាកំពុងតម្រង់ទៅលើមជ្ឈដ្ឋានជនវ័យក្មេងតាមរយៈ មធ្យោបាយផ្សព្វផ្សាយសង្គម៕
Related






