ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយស.ប.បកូរ៉េ
09/03/2017 08:27
(VOVworld) - ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Ahmad Zahid Hamidi នាថ្ងៃទី៨ មិនា ឲ្យដឹងថា ម៉ាឡេស៊ី ត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយស.ប.បកូរ៉េដើម្បី ស្វែងរកដំណោះស្រាយសន្តិភាពសំរាប់ស្ថានភាព តានតឹងក្នុងទំនាក់ទំនងការទូតរវាងភាគីទាំងពីរ។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak និងឧបនាយករដ្ឋមន្ត្រីលោក Ahmad Zahid Hamidi បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ជាមួយក្រុមប្រឹក្សាសន្តិសុខជាតិអំពីភាពតានតឹងជាមួយស.ប.បកូរ៉េកាលពីថ្ងៃទី៧ មិនា (រូបថត៖EPA/TTXVN) (VOVworld) - ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Ahmad Zahid Hamidi នាថ្ងៃទី៨ មិនា ឲ្យដឹងថា ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយស.ប.បកូរ៉េដើម្បីស្វែងរក ដំណោះស្រាយសន្តិភាពសំរាប់ស្ថានភាពតានតឹងក្នុងទំនាក់ទំនងការទូតរវាងភាគី ទាំងពីរ។លោក Zahid បានបញ្ជាក់ជាថ្មីម្ដងទៀតនូវសេចក្ដីសំរេចរបស់ នាយករដ្ឋ មន្រ្តីលោក Najib Razak ដែលមិនកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយស.ប.បកូរ៉េ ដោយមិនអើពើដល់ការខ្វែងគំនិតកំពុងកើនឡើងរវាងភាគីទាំងពីរ។លោក Zahid ក៏បានអះអាងនូវសារសំខាន់នៃការរក្សាទំនាក់ទំនងការទូតជាមួយ ព្យុងយ៉ាង ព្រម ទាំងបានឲ្យដឹងថាក្រសួងការបរទេសម៉ាឡេស៊ីនឹងពិភាក្សាជាមួយក្រុមបេសកកម្ម ស.ប.បកូរ៉េដើម្បីដោះស្រាយបញ្ហានេះឲ្យបានសមស្រប។ ភាពតានតឹងខាងការទូតរវាងភាគីទាំងពីរបានផ្ទុះឡើងក្នុងរយៈពេល៣សប្ដាហ៍ កន្លងមកក្រោយពីការស្លាប់របស់ប្រជាពលរដ្ឋស.ប.បកូរ៉េដែលមានឈ្មោះក្នុង លិខិតឆ្លងដែនគឺ Kim Chol។ភាគីម៉ាឡេស៊ីចាត់ទុកថា លោករូបនេះត្រូវបំពុល ខណៈដែលស.ប.បកូរ៉េអះអាងថាគាត់ស្លាប់ដោយគាំងបេះដូង ជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់៕
Related





