មហាពិធីវិសាកបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៤បានរៀបចំនៅវៀតណាមតាមរបៀបសង្គមបនីយកម្ម
25/11/2013 11:31
Vovworld-មហាពិធីវិសាកបូជាឆ្នាំ២០១៤ជាមួយប្រធានបទ “ពុទ្ធសាសនារួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សហ្សសវត្សរបស់អង្គការសហប្រជាជាតិ”

សមាគមពុទ្ធសាសនាវៀតណាមបានឲ្យដឹងថា នឹងមានមនុស្សប្រមាណ១ម៉ឺននាក់បានចូលរួមមហាពិធីនេះ (VOV) Vovworld-មហាពិធីវិសាកបូជាឆ្នាំ២០១៤ជាមួយប្រធានបទ “ពុទ្ធសាសនារួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សហ្សសវត្សរបស់អង្គការសហប្រជាជាតិ” នឹងប្រព្រឹត្តទីក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់១១ឧសភាឆ្នាំ២០១៤នៅវត្ត Bai Dinh ខេត្ត Ninh Binh (ភាគខាងជើងវៀតណាម)។ នេះជាលើកទី២ហើយដែលមហាពិធីវិសាកបូជាអង្គការសហប្រជាជាតិបានរៀបចំឡើងនៅវៀតណាម (លើកទី១បាន ប្រព្រឹត្តទៅនាឆ្នាំ២០០៨)។ នៅសន្និសីទកាសែតនាថ្ងៃទី២៤វិច្ឆិកា សមាគមពុទ្ធសាសនាវៀតណាមបាន ឲ្យដឹងថា នឹងមានមនុស្សប្រមាណ១ម៉ឺននាក់បានចូលរួមមហាពិធីនេះ ក្នុងនោះមានដំណាងមន្ត្រីពុទ្ធសាសនាចំនួន១៥០០នាក់មកពីប្រទេសនិងដំបន់ដែនដីចំនួន១០០ លើពិភបលោក។ ព្រះតេជ្ជគុណ Brahmapundit ប្រធានគណៈកម្មាថិការចាត់តាំងអន្តរជាតិមហាពិធីវិសាកបូជាអង្គការសហប្រជាជាតិបានអះអាងថា នឹងជួយឧបត្ថម្ភ សមាគមពុទ្ធសាសនាវៀតណាមរៀបចំមហាពិធីវិសាកបូជា២០១៤ប្រកបដោយ ជោគជ័យ។ មហាពិធីវិសាកបូជា២០១៤បានរួមចំណែកលើកកំពស់តួនាទីរបស់ពុទ្ធសាសនាវៀតណាមក្នុងសមាហរណកម្មអន្តរជាតិទន្ទឹមនឹងនោះអះអាងនូវតួនាទីការទទួលខុសត្រូវរបស់ពុទ្ធសាសនាវៀតណាមចំពោះអង្គការសហប្រជាជាតិ។ នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពទឹកដីមនុស្សវៀតណាម បង្កើនការអភិវឌ្ឍន៍ទេសចរណ៍ព្រលឹងបរិស្ថានផងដែរ៕
Related






