VOV WorldVOV World
មហាសាមគ្គីភាពជាប្រពៃណីនិងកេរ្តិ៍ដំណែលវប្បធម៍ដ៏ថ្លៃថ្លារបស់ប្រជាជាតិវៀតណាម
19/11/2013 08:56
(VOVworld)-“រួមគ្នារុញអោយបានខ្លាំងការថែទាំលើក ស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតី ការ អភិរក្សនិងពង្រីកតម្លៃវប្បធម៏ល្អប្រសើរ របស់បណ្ដា ជនជាតិក្នុងមហាគ្រួសារវៀតណាម ចាំបាច់ត្រូវធ្វើ សកម្មភាពជាក់ស្ដែងអោយបានខ្លាំងក្លាថែមទៀត ដើម្បីលើកកំពស់ស្មារតីមហាសាមគ្គីនិងរឹតចំណង មនោសញ្ចេតនារបស់សមាគមបណ្ដាជនជាតិវៀតណាម អោយស្អិតរមួតថែមទៀត”។
មហាសាមគ្គីភាពជាប្រពៃណីនិងកេរ្តិ៍ដំណែលវប្បធម៍ដ៏ថ្លៃថ្លារបស់ប្រជាជាតិវៀតណាម
ប្រធានរដ្ឋលោក Truong Tan Sang ថ្លែងមតិនៅពិធីប្រារព្ធសបា្តហ៍ ”មហាសាមគ្គីបណ្ដាជនជាតិ-កេរ្តិ៍ដំណែលវប្បធម៍វៀតណាម” (រូបថត៖ TTXVN) (VOVworld)-“រួមគ្នារុញអោយបានខ្លាំងការថែទាំលើកស្ទួយជីវភាពរស់នៅទាំងខាង សម្ភារៈនិងស្មារតី ការអភិរក្សនិងពង្រីកតម្លៃវប្បធម៏ល្អប្រសើរ របស់បណ្ដាជនជាតិ ក្នុងមហាគ្រួសារវៀតណាម ចាំបាច់ត្រូវធ្វើសកម្មភាពជាក់ស្ដែងអោយបានខ្លាំងក្លា ថែមទៀត ដើម្បីលើកកំពស់ស្មារតីមហាសាមគ្គីនិងរឹតចំណងមនោសញ្ចេតនារបស់ សមាគមបណ្ដាជនជាតិវៀតណាមអោយស្អិតរមួតថែមទៀត”។នេះជាការបញ្ជាណែ នាំរបស់ប្រធានរដ្ឋលោក Truong Tan Sang នៅពិធីប្រារព្ធសបា្តហ៍”មហាសាមគ្គីបណ្ដា ជនជាតិ-កេរ្តិ៍ដំណែលវប្បធម៍វៀតណាម”​ ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៨​ វិច្ឆិកា នេះ​នៅភូមិវប្បធម៏​ទេសចរណ៍បណ្ដាជនជាតិវៀតណាម នៅរដ្ឋធានីហាណូយ។ ប្រធានរដ្ឋ​លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ “ដើម្បីកសាងនិងពង្រឹងមហាសាមគ្គីភាពជាតិទាំងមូល យើងត្រូវដោះស្រាយអោយ បានសុខដុមរម្យនាទំនាក់ទំនងផលប្រយោជន៍រវាងបណ្ដាសមាជិកនៅក្នុងសង្គម  ថែទាំការអភិវឌ្ឍន៍សេដ្ឋកិច្ច​ វប្បធម៍ សង្គម​​ លើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ជនរូមជាតិនៃបណ្ដាជនជាតិភាគតិច អភិរក្សនិងពង្រីកបណ្ដាតម្លៃ វប្បធម៏ដ៏ថ្លៃថ្លារបស់បណ្ដាជនជាតិក្នុងមហាគ្រួសារវៀតណាម។នេះជាភារកិច្ច យុទ្ធសាស្រ្តរបស់បក្សទាំងមូល ប្រជាជនទាំងមូល​ របស់ប្រព័ន្ធនយោបាយពីមជ្ឈឹម រហូតដល់មូលដ្ឋាន”។ សបា្តហ៍”មហាសាមគ្គីបណ្ដាជនជាតិ-កេរ្តិ៍ដំណែលវប្បធម៍វៀតណាម” ជាសកម្មភាព មួយក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី៨៣នៃទិវាបង្កើតរណសិរ្សជាតិឯកភាព វៀតណាម (១៨ វិច្ឆិកា ១៩៣០​-១៨ វិច្ឆិកា ២០១៣) និងស្វាគមទិវាកេរ្តិ៍ដំណែលវប្បធម៍ វៀតណាម (២៣ វិច្ឆិកា ២០១៣)។នេះក៏ជាសកម្មភាពសំដៅផ្សព្វផ្សាយ​ លើកដម្កើង បណ្ដាតំលៃវប្បធម៍រូបីយ៏និងអរូបីយ៍របស់បណ្ដាជនជាតិវៀតណាម​ រួមចំណែកចូល ក្នុងការកសាង ពង្រឹងមហាសាមគ្គីភាពប្រជាជាតិទាំងមូល៕

More