VOV WorldVOV World
មហាសន្និបាតអ.ស.បជ្រើសតាំងប្រធានថ្មីនីតិកាលទី៦៩
12/06/2014 08:26
(VOVworld)-នាថ្ងៃទី១១មិថុនា មហាសន្និបាតអ.ស.ប បានជ្រើសតាំងរដ្ឋមន្រ្តីក្រសួង ការបរទេស Uganda លោក Sam Kahamba Kutesa
មហាសន្និបាតអ.ស.បជ្រើសតាំងប្រធានថ្មីនីតិកាលទី៦៩
(VOVworld)-នាថ្ងៃទី១១មិថុនា មហាសន្និបាតអ.ស.បបានជ្រើសតាំងរដ្ឋមន្រ្តីក្រសួង ការបរទេស Uganda លោក Sam Kahamba Kutesa ធ្វើជាប្រធានមហាសន្និបាតអ.ស. ប នីតិកាលទី៦៩ ចាប់ពីខែកញ្ញាឆ្នាំ២០១៤។ តំណាងអ៊ូហ្គង់ដានៅអ.ស.ប (រូបថតៈ vov.vn)         ថ្លែងមតិក្រោយពីជាប់ឆ្នោត លោក Kutesa ឲ្យដឹងថា ប្រធានបទរបស់មហា សន្និបាតអ.ស.បនីតិកាលទី៦៩ គឺ “នាំចេញនិងអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍១ ដោយ មាន ការបំរ៉ែបំរួលអំពីគុណភាពក្រោយឆ្នាំ២០១៥”។ អគ្គលេខាធិការអ.ស.ប លោក​ Ban Ki-moon បានវាយតម្លៃខ្ពស់ ចំពោះរាល់បទពិសោធន៍របស់លោក Kutesa តាមរយៈ បណ្តាភារកិច្ចដែលលោកធ្លាប់ទទួលបាន ព្រមទាំងសង្កត់ធ្ងន់ ថា ឋានៈជាប្រធានមហា សន្និបាតគឺទាមទារជំនាញជាច្រើន ពីការធ្វើជាស្ពាន ផ្សាភ្ជាប់បណ្តាប្រទេសជាសមាជិក អ.ស.ប ដល់ការតស៊ូសម្រាប់រាល់កិច្ចចរចារ ស្មុគ្រស្មាញនិងអូសបន្លាយ។ លោក Ban Ki moon សម្តែងក្តីសង្ឃឹមថា លោក Katesa និងបង្កើតឡើងការស្រុះចិត្តគំនិតក្នុងមហាសន្និបាតអ.ស.ប៕