មហោស្រពអន្តរជាតិក្បាច់គុនប្រពៃណីវៀតណាមលើកទី៦-Binh Dinh ២០១៦បានបើកនៅខេត្ត Binh Dinh
03/08/2016 07:59
(VOVworld)- មហោស្រពអន្តរជាតិក្បាច់គុនប្រពៃណីវៀតណាមលើកទី៦-Binh Dinh ២០១៦បានបើកនាយប់ថ្ងៃទី២សីហានៅទីក្រុង Quy Nhon ខេត្ត Binh Dinh

ការសម្តែងមួយនៅក្នុងមហោស្រពអន្តរជាតិក្បាច់គុនប្រពៃណីវៀតណាមលើកទី៦-Binh Dinh ២០១៦បានបើកនៅខេត្ត Binh Dinh (VOVworld)- មហោស្រពអន្តរជាតិក្បាច់គុនប្រពៃណីវៀតណាមលើកទី៦-Binh Dinh ២០១៦បានបើកនាយប់ថ្ងៃទី២សីហានៅទីក្រុង Quy Nhon ខេត្ត Binh Dinh ដោយ មានការចូលរួមរបស់ អ្នកហាត់ក្បាច់គុនជាង១ពាន់នាក់មកពីក្លឹបក្បាច់គុនប្រពៃណី ជាតិនិងអន្តរជាតិចំនួន៥២ក្រុម។ ថ្លែងមតិក្នុងពិធីបើក លោក Ho Quoc Dung ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានអះអាងថា៖ “ក្បាច់គុនប្រពៃណី Binh Dinh ត្រូវបានទទួលស្គាល់ជាបេតិក ភ័ណ្ណវប្បធម៌អរូបី ថ្នាក់ជាតិ។ដោយការរៀបចំមហោស្រពលើកទី៦នេះ ជាថ្មីម្តង ទៀតបានអះអាងនូវ ការរីកចំរើនយ៉ាងខ្លាំងក្លា ការទាក់ទាញ និងរីកសាយភាយ របស់ក្បាច់គុនប្រពៃណី វៀតណាម។ ហើយ Binh Dinh បានក្លាយទៅ ជាទីមកដល់របស់អ្នកស្រឡាញ់ក្បាច់ គុនប្រពៃណីជាតិនិងអន្តរជាតិ”៕
Related





