VOV WorldVOV World
មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបបិទបញ្ជីរាយនាមឈរឈ្មោះចូលរួម Eurozone ជាបណ្ដោះអាសន្ត
29/12/2015 06:50
(VOVworld) - ឆ្លើយសម្ភាសន៍កាសែត “Die Welt” ច្បាប់ចេញពីថ្ងៃទី២៨ ធ្នូ អនុ ប្រធានគណៈកម្មាធិការ អឺរ៉ុប (EC) Valdis Dombrovskis បានប្រកាសថា តំបន់ ប្រើប្រាស់រូបីយប័ណ្ណអឺរ៉ុប (Eurozone) គ្រោងនឹងមិន បញ្ចូលសមាជិកថ្មីណាមួយ ក្នុងប៉ុន្មានឆ្នាំខាងមុខឡើយ។
មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបបិទបញ្ជីរាយនាមឈរឈ្មោះចូលរួម Eurozone ជាបណ្ដោះអាសន្ត
EU សំរេចមិនបញ្ចូលបន្ថែមសមាជិកថ្មីក្នុងប៉ុន្មានឆ្នាំខាងមុខ (រូបថត៖Xinhua/TTXVN) (VOVworld) - ឆ្លើយសម្ភាសន៍កាសែត “Die Welt” ច្បាប់ចេញពីថ្ងៃទី២៨ ធ្នូ អនុប្រធាន គណៈកម្មាធិការអឺរ៉ុប (EC) Valdis Dombrovskis បានប្រកាសថា តំបន់ប្រើប្រាស់រូបីយ ប័ណ្ណអឺរ៉ុប (Eurozone) គ្រោងនឹងមិនបញ្ចូលសមាជិកថ្មីណាមួយ ក្នុងប៉ុន្មានឆ្នាំខាង មុខឡើយ។តាមលោករូបនេះថា មុននឹងពេលចូលរួម Eurozone ប្រទេសនានាត្រូវ បង្កើតបាននូវអត្រាការប្រាក់ដ៏ជាក់លាក់ប្រៀបនឹងប្រាក់អឺរ៉ូ។ យន្តការនេះជាបន្ទប់ រងចាំចំពោះប្រទេសមានគោលបំណងក្លាយទៅជាសមាជិក Eurozone។ប៉ុន្តែ លោក  Dombrovskis បានឲ្យដឹងថា នៅពេលនេះ មិនមាន ប្រទេសជាសមាជិកសហភាព អឺរ៉ុប (EU) ណាដែលកំពុងស្ថិតនៅក្នុងបន្ទប់រងចាំ នេះឡើយ លើកលែងតែ ដាណឺម៉ាក់ ដែលជាប្រទេសមានយន្តការពិសេស៕