មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ Lam Kinh ត្រូវបានទទួលស្គាល់ជាកេរ៌្តដំណែលជាតិពិសេស។
26/09/2013 11:47
Vovworld-មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ Lam Kinh ត្រូវបានទទួលស្គាល់ជាកេរ៌្តដំណែលជាតិពិសេស។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan (VOV) Vovworld-មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ Lam Kinh ត្រូវបានទទួលស្គាល់ ជាកេរ៌្តដំណែលជាតិពិសេស។ ថ្លែងមតិនៅពិធីទទួលប័ណ្ណទទួលស្គាល់ដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី២៦កញ្ញា នៅខេត្ត Thanh Hoa ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ការដែល Lam Kinh ត្រូវបានរៀបចំ ណាត់ថ្នាក់ជាកេរ៌្តដំណែលជាតិពិសេស បានបង្ហាញការរំលឹកគុណរបស់ជំនាន់ បច្ចុប្បន្នចំពោះការបូជាពលីកម្មដ៏ធំធេងរបស់បណ្ដាបុព្វបុរសក្នុងបុព្វហេតុប្រឆាំង សត្រូវឈ្លានពាន ការពារឯករាជ្យបូរណភាពដែនដីនិងកសាងប្រទេសជាតិ។ ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញបណ្ដាគោលការណ៍គោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការអភិរក្សនិងពង្រីករាល់តំលៃបេតិកភ័ណ្ឌវប្បធម៍ប្រជាជាតិនិយាយរួម កេរ៌្តដំណែលប្រវត្តិសាស្ត្រស្ថាប័ត្យកម្មសិល្បៈ Lam Kinh និយាយដោយឡែក។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានជឿជាក់ថាក្នុងរយៈពេលខាងមុខ ខេត្ត Thanh Hoa ត្រូវរួមផ្សំជិតស្និទ្ធរវាងការអភិរក្សបេតិកភ័ណ្ឌវប្បធម៍ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍ បន្តអនុវត្តល្អគំរោងការស្ដារអភិរក្សនិងពង្រីកនូវតំលៃមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស Lam Kinh៕
Related





