មន្រ្តីជាន់ខ្ពស់អាស៊ានត្រៀមរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំកំពូលលើកទី ៣៧
07/10/2020 10:39
(VOVWORLD) - កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពិភាក្សានិងពិនិត្យឡើងវិញ នូវកម្មវិធីសកម្មភាពនិងលទ្ធផលដែលទទួលបានពីដើមឆ្នាំមក ក៏ដូចជា ត្រៀមរៀបចំឲ្យព្រឹត្តិការណ៍សំខាន់ៗ នាពេលខាងមុខ ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាមផងដែរ។

អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ាន វៀតណាម លោក Nguyen Quoc Dung ធ្វើជាអធិបតីកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN) នាព្រឹកថ្ងៃទី ៧ ខែតុលា កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ាន វៀតណាម លោក Nguyen Quoc Dung។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពិភាក្សានិងពិនិត្យឡើងវិញ នូវកម្មវិធីសកម្មភាពនិងលទ្ធផលដែលទទួលបានពីដើមឆ្នាំមក ក៏ដូចជា ត្រៀមរៀបចំឲ្យព្រឹត្តិការណ៍សំខាន់ៗ នាពេលខាងមុខ ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាមផងដែរ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក អាស៊ានសម្រេចបាននូវវឌ្ឍនភាពជាច្រើនលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមជាមួយគ្នានោះ មជ្ឈភាពរបស់អាស៊ានក៏ត្រូវបានលើកកំពស់ផងដែរ នៅក្នុងបរិបទនៃការប្រកួតប្រជែងកើនឡើងឥតឈប់ឈរក្នុងចំណោមប្រទេសមហាអំណាច។ លោក Nguyen Quoc Dung បានបន្ថែមទៀតថា៖
Related
More





