VOV WorldVOV World
មនុស្សធម៌និងសណ្ដោសប្រណីជាគោលនយោបាយធំរបស់វៀតណាមក្នុងការងារបង្ការប្រឆាំងបទល្មើស
22/08/2015 08:32
(VOVworld) - លោក Nguyen Xuan Phuc បានអះអាងថា មនុស្សធម៌និងសណ្ដោស ប្រណីជាគោលនយោបាយ ធំរបស់វៀតណាមក្នុងការងារបង្ការប្រឆាំងបទល្មើស ដើម្បីទណ្ឌិតមានឱកាសរួមរស់ក្នុងសហគមន៍ឡើង វិញ រួមវិភាគទាន សំរាប់សង្គម។
មនុស្សធម៌និងសណ្ដោសប្រណីជាគោលនយោបាយធំរបស់វៀតណាមក្នុងការងារបង្ការប្រឆាំងបទល្មើស
លោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខទណ្ឌិតនៅពន្ធនាគារ Xuan Loc (រូបថត៖VGP) (VOVworld) - នាព្រឹកថ្ងៃទី២២ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាទទួលបន្ទុកការលើក លែងទោស មជ្ឈឹមឆ្នាំ២០១៥ បានធ្វើអធិបតីកិច្ចប្រជុំត្រួតពិនិត្យអនុម័តលើបញ្ជី ឈ្មោះដាក់ជូន ប្រធានរដ្ឋស្នើរលើកលែងទោសពីពន្ធនាគារមុនកាលកំណត់សំរាប់ទណ្ឌិតមាន លក្ខណៈលើកលែងទោសគ្រប់គ្រាន់ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិទី២ កញ្ញា។ នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា មនុស្សធម៌និងសណ្ដោស ប្រណីជាគោលនយោបាយធំរបស់វៀតណាមក្នុងការងារបង្ការប្រឆាំងបទល្មើស ដើម្បីទណ្ឌិតមានឱកាសរួមរស់ក្នុងសហគមន៍ឡើងវិញ រួមវិភាគទានសំរាប់ សង្គម។វគ្គលើកលែងទោសនេះគ្រោងនឹងមានទណ្ឌិតជាង១៨ពាន់នាក់ដែលមាន លក្ខណៈគ្រប់គ្រាន់ត្រូវបានដោះលែងពីពន្ធនាគារមុនកាលកំណត់៕