មនុស្សរាប់ពាន់នាក់បានមកអុធធូបរំលឹកវិញ្ញាណក្ខ័ណ្ធលោកប្រធានហូជីមិញ។
02/09/2013 09:04
VOV-នៅវិហារធ្វើសក្ការបូជាៈលោកប្រធានហូជីមិញនៅឃុំ Long Duc ទីក្រុង Tra Vinh ខេត្ត Tra Vinh រៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជិមិញ។

មនុស្សរាប់ពាន់នាក់បានមកអុធធូបរំលឹកវិញ្ញាណក្ខ័ណ្ធលោកប្រធានហូជីមិញ។ (baotintuc.vn) VOV-នាព្រឹកថ្ងៃទី២កញ្ញា នៅវិហារធ្វើសក្ការបូជាៈលោកប្រធានហូជីមិញ នៅឃុំ Long Duc ទីក្រុង Tra Vinh ខេត្ត Tra Vinh សម្ព័ន្ធសមាគមនារីខេត្ត Tra Vinh បានសហការជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តរៀបចំ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជិមិញ។កម្មាភិបាលសមាជិកសមាគម សមាជិកសម្ព័ន្ធយុវជននិងប្រជាជនខេត្ត Tra Vinh រាប់ពាន់នាក់បានចូលរួម។ បង ស្រី Mai Thi Hong Quyen មកពីឃុំ Tan Hoa ស្រុក Tieu Can បានរំភើបចិត្តថ្លែងថា៖ “ខ្ញុំបានមកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញជាច្រើនលើកហើយ ប៉ុន្តែលើកនេះខ្ញុំមានការចាប់អារម្មណ៍ខុសប្លែកណាស់នោះគឺដឹកគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ៕”
Related





