VOV WorldVOV World
ម៉ូស្គូសង្ឃឹមមានកិច្ចចរចារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក
12/04/2017 08:46
(VOVworld) - នាថ្ងៃទី១១ មេសា រដ្ឋមន្រ្តីការបរទេស អាមេរិកលោក Rex Tillerson បានទៅកាន់ម៉ូស្គូចាប់ ផ្ដើមដំណើរទស្សនកិច្ចនៅរុស្ស៊ីក្នុងរយៈពេល ២ថ្ងៃ។
ម៉ូស្គូសង្ឃឹមមានកិច្ចចរចារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក
លោក Rex Tillerson (ឆ្វេង)ក្រោយពីត្រូវបានអនុម័តជារដ្ឋមន្រ្តីការបរទេសអាមេរិកកាលពីថ្ងៃទី១ កុម្ភៈ (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១១ មេសា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson  បានទៅកាន់ម៉ូស្គូ ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅរុស្ស៊ីក្នុងរយៈពេល ២ថ្ងៃ។ម៉ូស្គូ សង្ឃឹមថា កិច្ចចរចារជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកនឹងនាំមកនូវ ប្រសិទ្ធភាព។ ប្រការនេះមានអត្ថន័យដ៏សែនសំខាន់មិនត្រឹមតែចំពោះទំនាក់ទំនងទ្វេភាគីរុស្ស៊ី- អាមេរិកប៉ុណ្ណោះទេ​ ថែមទាំងចំពោះស្ថានភាពអន្តរជាតិទៀតផង។សេចក្ដីជូន ដំណឹងសារព័ត៌មានដែលក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយមុននឹងដំណើរ ទស្សនកិច្ចនេះសង្កត់ធ្ងន់ថា ទំនាក់ទំនងរុស្ស៊ី-អាមេរិកកំពុងស្ថិតនៅក្នុងដំណាក់ កាលដ៏ស្មុគស្មាញបំផុតតាំងពីសង្គ្រាមត្រជាក់បញ្ចប់មក។សេចក្ដីជូនដំណឹងនេះ បានលើកច្បាស់ថា ម៉ូស្គូមានគោលបំណងវ៉ាស៊ីនតោននឹងយល់ច្បាស់ អំពីភាព ចាំបាច់នៃការស្ដារស្ថិរភាពនិងប្រក្រតីភាពទំនាក់ទំនងទ្វេភាគី៕