VOV WorldVOV World
នាកយករដ្ឋមន្រ្តីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មនិងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ដាណឺម៉ាក
20/01/2015 09:50
(VOVworld) - នារសៀលថ្ងៃទី១៩ មករា នៅរដ្ឋធានី ហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dung បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មនិងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ ដាណឺម៉ាកលោក​ Mogens Jensenដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាកយករដ្ឋមន្រ្តីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មនិងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ដាណឺម៉ាក
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ) និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងសហប្រតិបតិ្តការអភិវឌ្ឍន៍ដាណឺម៉ាក (រូបថត៖VGP) (VOVworld) - នារសៀលថ្ងៃទី១៩ មករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មនិងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ដាណឺម៉ាកលោក​ Mogens Jensenដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះជំនួបធ្វើការរវាងរដ្ឋមន្រ្តីលោក Mogens Jensen ជាមួយ ថ្នាក់ដឹកនាំក្រសួងផែនការនិងវិនិយោគ ក្រសួងឧស្សាហពាណិជ្ជកម្មរបស់ វៀតណាម ព្រមទាំងជឿជាក់ថាដំណើរទស្សនកិច្ចនេះនិងមានការួមវិភាគទាន យ៉ាងសកម្មសំរាប់ទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី។នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានអះអាងថា វៀតណាមមានគោលបំណងរួមជាមួយដាណឺម៉ាក បន្តនាំទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២កាន់តែស៊ីជំរៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាងទៀត។លោក Nguyen Tan Dung បានស្នើរឲ្យភាគីទាំង២ បង្កើនថែមទៀតសកម្មភាពសហប្រតិបតិ្តការលើគ្រប់វិស័យ ព្រមទាំងអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលស្វាគមន៍និងបង្កលក្ខណៈងាយស្រួលដើម្បី អង្គភាពអាជីវកម្មបរទេស ក្នុងនោះមានអង្គភាពអាជីវកម្មដាណឺម៉ាកផងវិនិយោគ ប្រកបដោយជោគជ័យ។នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ក៏បានសំដែង ជំនឿជាក់ដែរថា ការអនុម័តលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនិងដៃគូលើគ្រប់ វិស័យ (PCA) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) យ៉ាងឆាប់រហ័សរវាងវៀតណាមនិងសហភាពអឺរុប (EU) នឹងបើកចេញឱកាស សហប្រតិបតិ្តការថ្មីដ៏ធំធេងរវាងវៀតណាមជាមួយEU ក្នុងនោះមានដាណឺម៉ាក់ ផងដែរ។លោក Nguyen Tan Dung មានគោលបំណងថា​ដាណឺម៉ាកបន្តគាំទ្រ បង្ក លក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមដែលកំពុងធ្វើការ សិក្សា រៀនសូត្រ និងរស់នៅ នៅដាណឺម៉ាក៕