VOV WorldVOV World
នាំទំនាក់ទំនងមិត្តភាពវៀតណាម-ឆែកឡើងកំពស់ថ្មី
12/05/2015 07:03
(VOVworld)- នាំទំនាក់ទំនងមិត្តភាពវៀតណាម-ឆែក ឡើងកំពស់ថ្មី។ ប្រការនេះ បានប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកប្រធានាធិបតីឆែក Milos Zeman អះអាងនៅក្នុងសន្និសីទកាសែតរួមនាថ្ងៃទី១១ឧសភា (តាមម៉ោង តំបន់)។ លោក Truong Tan Sang សង្កត់ធ្ងន់ថា៖
នាំទំនាក់ទំនងមិត្តភាពវៀតណាម-ឆែកឡើងកំពស់ថ្មី
លោក Truong Tan Sang និងលោកជំទាវជួបសម្តែង ការគួរសនលោកប្រធានាធិបតីឆែកនិងលោកជំទាវ (រូបថតៈ vov) (VOVworld)- នាំទំនាក់ទំនងមិត្តភាពវៀតណាម-ឆែកឡើងកំពស់ថ្មី។ ប្រការនេះ បានប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកប្រធានាធិបតីឆែក Milos Zeman អះអាងនៅក្នុងសន្និសីទកាសែតរួមនាថ្ងៃទី១១ឧសភា (តាមម៉ោង តំបន់)។ លោក Truong Tan Sang សង្កត់ធ្ងន់ថា៖         “សាធារណរដ្ឋឆែកមានទំនាក់ទំនងយូរអង្វែងនិងបានជួយវៀតណាមយ៉ាង ច្រើន ក្នុងកិច្ចការតស៊ូដណ្តើមឯករាជ្យ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ វៀត ណាម និងឆែកព្រមព្រៀងគ្នាថា សហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះ បង្កើន ថែមទៀត ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មឲ្យសក្តិសមទៅនឹងទំនាក់ទំនងនៃ ប្រទេសទាំងពីរ”។         លោកប្រធានរដ្ឋវៀតណាម ក៏បាននិយាយដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម-EU ជាកិច្ចព្រមព្រៀងដែលឆែកកំពុងខំប្រឹងប្រែងគាំទ្រវៀត​ណាម។លោកមានប្រសាសន៍ថា៖         “ឆែកបានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងក្លារចំពោះការដែលវៀតណាម ជាមួយ EU បញ្ចប់ការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA។ នេះគឺជា គ្រឹះស្ថាន ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាមជាមួយ EU និយាយរួម និងរវាងវៀតណាមជាមួយសាធារណរដ្ឋឆែកនិយាយដោយឡែក”។    លោក Truong Tan Sang និងលោកជំទាវក្នុងពិធីទទួល         បណ្តាសហគមន៍ជនវៀតណាមដែលកំពុងរស់នៅឆែកក៏ជាប្រធានបទ១ ដែលបានលើក ឡើងក្នុងសន្និសីទកាសែតនេះផងដែរ។ លោក Milos Zeman បាន អះអាងថា៖         “សហគមន៍ជនវៀតណាមនៅឆែកជានិមិត្តរូបដ៏ភ្លឺថ្លា១ សម្រាប់បណ្តាសហ គមន៍ជនជាតិផ្សេងៗទៀត។ ប្រសិនបើមានការរើសអើងដទៃ ខ្ញុំនឹងនិយាយ ប្រាប់ គេថា ត្រូវយកជនវៀតណាមនៅឆែក ដែលឧ្សាព្យាយាម និងកុមារវៀត ណាមពូកែរៀនសូត្រធ្វើជាគំរូផង”។         ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចាត់ទុកថា វៀតណាមនិងឆែក​ ត្រូវបង្កើន រាល់យន្តការសហប្រតិបត្តិការអន្តរសភា យន្តការពិគ្រោះយោបល់សេដ្ឋកិច្ច ក៏ដូច ជាបណ្តាយន្តការសហប្រតិបត្តិការផ្សេងៗទៀត ដើម្បីនាំទំនាក់ទំនងទ្វេភាគីឲ្យ ស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង ពីរ។         នាពេលរសៀលថ្ងៃដដែល លោក Truong Tan Sang បានជួបសំដែងការ គួរមលោកប្រធានព្រឹទ្ធសភាឆែក Lilan Stech និងប្រធានសភាជាន់ទាប លោក Jan Hamacek ផងដែរ៕