VOV WorldVOV World
នារីវៀតណាម-កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
25/08/2012 08:37
VOV-ដើម្បីជួយជ្រោមជ្រែងឆ្នាំមិត្តភាពវៀតណាម- កម្ពុជា២០១២និង៤៥ឆ្នាំ​បង្កើត​ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (ទី២៤មិថុនា) នាថ្ងៃទី២៤សីហា សម្ព័ន្ធ​សមាគមនារីវៀតណាមសហការជាមួយ សមាគមនារីកម្ពុជារៀបចំសិក្ខាសាលា “ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងនារីវៀតណាមនិងកម្ពុជា”។
       VOV-ដើម្បីជួយជ្រោមជ្រែងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា២០១២និង៤៥ ឆ្នាំ​បង្កើត​ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ទី២៤មិថុនា) នាថ្ងៃទី២៤ សីហា សម្ព័ន្ធ​សមាគមនារីវៀតណាមសហការជាមួយសមាគមនារីកម្ពុជា រៀបចំសិក្ខាសាលា “ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងនារីវៀត ណាមនិងកម្ពុជា”។ ថ្លែង​មតិនៅសិក្ខាសាលា លោកស្រី Nguyen Thi Thanh Hoa ប្រធានមជ្ឈឹមសម្ព័ន្ធ​សមាគមនារីវៀតណាមបានឲ្យដឹងថា វៀតណាមនិង កម្ពុជាមានទំនាក់​ទំនង​មិត្តភាពសហប្រតិបត្តិការយូអង្វែង។​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​ដំណាក់កាល​២០១២-២០១៧នៅថ្នាក់មជ្ឈឹមនិងបណ្ដា ខេត្តក្រុងគ្រោងនឹងបានចុះហត្ថលេខា​នាចុងឆ្នាំនេះ។ សមាគមទាំងពីរនឹង សកម្មបញ្ជាណែនាំសមាគមនារីបណ្ដាខេត្ត​ក្រុងរបស់ភាគីទាំងពីរ ពិសេស គឺបណ្ដាខេត្តជាប់ព្រំដែនយកចិត្តទុកដាក់បញ្ជូន​កម្មាភិបាលជំនាញធ្វើកិច្ចការ បរទេសនិងមានផែនការបណ្ដុះបណ្ដាលបំប៉ុន​សម័ត្ថភាពសំរាប់កម្មាភិបាល កិច្ចការបរទេសឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ទំនាក់ទំនងរវាងនារីនិយាយ ដោយឡែកនិងប្រជាជននៃប្រទេសទាំងពីរនិយាយរួម៕

More