VOV WorldVOV World
នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang
31/07/2015 09:59
(VOVworld) - នាព្រឹកថ្ងៃទី៣១ កក្កដា ក្រុមនាវាចំណុះ កម្លាំងនាវាប៉ាស៊ីហ្វិករបស់ កងទ័ពជើងទឹកសហព័ន្ធ រុស្ស៊ីរួមមាន៣គ្រឿងនោះគឺ នាវាប្រឆាំងនាវាមុជទឹក (BPK) “Admiral Panteleyev” នាវាដឹកជញ្ជូនឧស្ម័ន (SMTN) “Pechenga” និង នាវាសង្គ្រោះ-ទាញ “SB-522” បានមកកាន់កំពង់ផែ Tien Sa ចាប់ផ្ដើមដំណើរ ទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang
នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang
នាវាប្រឆាំងនាវាមុជទឹក (BPK) “Admiral Panteleyev” (VOVworld) - នាព្រឹកថ្ងៃទី៣១ កក្កដា ក្រុមនាវាចំណុះកម្លាំងនាវាប៉ាស៊ីហ្វិករបស់ កងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីរួមមាន៣គ្រឿងនោះគឺ នាវាប្រឆាំងនាវាមុជទឹក (BPK)  “Admiral Panteleyev” នាវាដឹកជញ្ជូនឧស្ម័ន (SMTN) “Pechenga” និង នាវាសង្គ្រោះ- ទាញ “SB-522” បានមកកាន់កំពង់ផែ Tien Sa ចាប់ផ្ដើមដំណើរ ទស្សនកិច្ចមិត្តភាព នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមចាប់ពីថ្ងៃទី៣១ កក្កដាដល់ថ្ងៃទី២ សីហា។ដំណើរទស្សនកិច្ចលើកនេះគឺសំដៅបង្កើនទំនាក់ទំនង សហប្រតិបតិ្តការ ការពារជាតិទ្វេភាគីរវាងកងទ័ពនៃប្រទេសទាំងពីរ។ក្នុងរយៈ ពេលស្នាក់នៅទីក្រុង  Da Nang ក្រុមនាយទាហាន នាវិករុស្ស៊ីដឹកនាំដោយវរសេ នីយ៍ឯកកងទ័ពជើងទឹក  Potapov Aleksandr Valerevich នឹងទៅដាក់កម្រងផ្កា នៅវិមានអនុស្សាវរីយ៍វីរៈយុទ្ធ ជនពលីទីក្រុង Da Nang ជួបសន្ទនាជាមួយថ្នាក់ ដឹនាំទីក្រុង និងបញ្ជាការដ្ឋាន តំបន់ទី៣កងទ័ពជើងទឹកវៀតណាមទៀតផង៕

More