VOV WorldVOV World
នាយករដ្ឋមន្រ្តីទួរគីចោទប្រកាន់ភាគីប្រឆាំងចាក់ចុចបង្ករចលាចល
14/03/2014 10:58
(VOVworld)-នាយករដ្ឋមន្រ្តីទួរគីលោក Recep Tayyip Erdogan នាថ្ងៃទី១៣មិនា បានចោទប្រកាន់ភាគីប្រឆាំងរុករកវិធីចាក់ចុចបាតុករបង្ករចលាចល
នាយករដ្ឋមន្រ្តីទួរគីចោទប្រកាន់ភាគីប្រឆាំងចាក់ចុចបង្ករចលាចល
បាតុករប្រឆាំងរដ្ឋាភិបាលប៉ះទង្គិចជាមួយប៉ូលីសនៅ Istanbul.  (រូបថត: AFP/TTXVN) (VOVworld)-នាយករដ្ឋមន្រ្តីទួរគីលោក Recep Tayyip Erdogan នាថ្ងៃទី១៣មិនាបាន ចោទប្រកាន់ភាគីប្រឆាំងរុករកវិធីចាក់ចុចបាតុករបង្ករចលាចលមុនពេល បណ្តា ការបោះឆ្នោតតំបន់តំបន់ត្រូបានរៀបចំឡើងនាថ្ងៃទី៣០មិនាខាងមុខ។ ថ្លែងមតិ ក្នុងយុទ្ធនាការរកសម្លេងឆ្នោត១នៅខេត្ត Mersin នៅភាគខាងត្បូងប្រទេសទួរគី លោក Erdogan បានរិះគន់ចំពោះរបស់ដែលហៅថា “រាល់ការខំប្រឹងអាក្រក់” របស់ ភាគីប្រឆាំងសំដៅ “ធ្វើអន្តរាគមន៍ក្នុង”ឲ្យបណ្តាការបោះឆ្នោតតំបន់នាពេលខាងមុខ។ នាយករដ្ឋមន្រ្តីទួរគីចាត់ទុកថា គូរបដិបក្ខរបស់លោក​ចង់ទទួលឲ្យបានលទ្ធផល ដោយការចាក់ចុចនិងមានទង្វើភេរវកម្មលើវិថីផងដែរ។ លោកក៏បានចោទ ប្រកាន់ ដែរថា ភាគីប្រឆាំងកំពុងមានកលល្បិចបំផ្លាញខឿនប្រជាធិបតេយ្យរបស់ទួរគី៕

More