នាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវលោក Phankham Viphavanh។ (រូបថត៖ VOV) |
ក្នុងលិខិត តាងនាមបក្ស រដ្ឋាភិបាលនិងប្រជាជនឡាវ លោកនាយក រដ្ឋមន្រ្តី Phankham Viphavanh បានសម្ដែងការចែករំលែកនិងការយោគ យល់យ៉ាងជ្រាលជ្រៅជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជន វៀតណាម ជា ពិសេស នៅខេត្ត ក្រុងដែលមានករណីឆ្លងជម្ងឺក្នុងសហគមន៍យ៉ាងច្រើន។ ថ្នាក់ដឹកនាំនិងប្រជាជនឡាវវាយតម្លៃខ្ពស់ចំពោះវិធានការបង្ការ ប្រយុទ្ធ ប្រឆាំងជម្ងឺរាតត្បាតយ៉ាងប្ដូរផ្ដាច់និងទាន់ពេលវេលាដែលវៀតណាមកំពុង អនុវត្តន៍ ព្រមទាំងជឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងគ្រប់គ្រងហើយ ជំនះលើជម្ងឺរាតត្បាតក្នុងពេលឆាប់ៗ៕







