VOV WorldVOV World
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
24/04/2017 16:29
(VOVworld) - នារសៀលថ្ងៃទី២៤ មេសា នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបាន ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ផ្ដើម ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ មេសា តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែននិងលោកជំទាវ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
កម្មាភិបាលស្ថានទូតនិងជនរួមជាតិអាណិកជនវៀតណាមនៅកម្ពុជាស្វាគមន៍នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (រូបថត៖​VOV) (VOVworld) - នារសៀលថ្ងៃទី២៤ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen  Xuan Phuc និងលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានទៅ កាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ មេសា តាមសេចក្ដីអញ្ជើញរបស់ នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែននិងលោកជំទាវ។ នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងលោកជំទាវ បានអញ្ជើញចូលគាល់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី។លោក Nguyen Xua n Phuc មានគោលបំណងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បន្តគាំទ្រដើម្បីទំនាក់ ទំនងសហប្រតិបត្តិការមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុក ដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជិតខាងដ៏ល្អប្រសើរ ចំណងមិត្តតតភាពប្រពៃណី  កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ រឹងមាំ យូរអង្វែងជាមួយកម្ពុជា។ ព្រះមហាក្សត្រ នរោត្តម សីហមុនី ជឿជាក់ថា ជោគជ័យនៃដំណើរទស្សនកិច្ច របស់នាយកកករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹងជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ដោយភាពល្អប្រសើរនាពេលខាងមុខ៕