លោកនាយករដ្ឋមន្ត្រី Andrej Babis (រូបថត៖ BBC) |
យោងតាមលោកនាយករដ្ឋមន្ត្រី Andrej Babis បានឲ្យដឹងថាលោកត្រូវបានក្រុមហ៊ុននាំចេញរបស់ឆែកបញ្ចុះបញ្ចូលឱ្យធ្វើទស្សនកិច្ចនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Babis បានសង្កត់ធ្ងន់ថា វៀតណាមដែលមានចំនួនប្រជាជនប្រមាណ ១០០លាននាក់ គឺជាតីផ្សារដ៏ធំមហិមាសម្រាប់ក្រុមហ៊ុននាំចេញរបស់ឆែក។ ដោយមានផែនការធ្វើទស្សនកិច្ចនៅវៀតណាម នាដើមខែសីហា គឺមានន័យថា លោកនាយករដ្ឋមន្រ្តី Babis នឹងមិនឈប់សម្រាកវិស្សមកាលរដូវក្តៅ របស់រដ្ឋាភិបាលឡើយ ពោលគឺលោកនឹងសម្រាកលំហែកាយ ក្រោយពីការបោះឆ្នោតរដ្ឋសភានាដើមខែតុលាខាងមុខផងដែរ៕








