VOV WorldVOV World
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ប្រកាសថានឹងរំដោះប្រទេសជាតិពី IS ក្នុងឆ្នាំ២០១៦
29/12/2015 06:44
(VOVworld) - នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al- Abadi នាថ្ងៃទី២៨ ធ្នូ បាន ប្រកាសថា ក្នុងឆ្នាំ២០១៦ នឹងរំដោះប្រទេសជាតិទាំងស្រុងពីអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ប្រកាសថានឹងរំដោះប្រទេសជាតិពី IS ក្នុងឆ្នាំ២០១៦
ក្រុមជនឧទ្ទាម IS (រូបថត៖AFP) (VOVworld) - នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi នាថ្ងៃទី២៨ ធ្នូ បានប្រកាស ថា ក្នុងឆ្នាំ២០១៦នឹងរំដោះប្រទេសជាតិទាំងស្រុងពីអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាស។ថ្លែងមតិនៅលើទូរទស្សន៍បន្ទាប់ពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដណ្ដើមបាន សិទ្ធិកាន់កាប់ទីក្រុង Ramadi ពីអង្គការភេរវកម្មនេះ លោក al-Abadi បានឲ្យដឹងថា  ប្រសិនបើឆ្នាំ២០១៥ជាឆ្នាំនៃការរំដោះ គឺឆ្នាំ២០១៦នឹងជាឆ្នាំរបស់ ជ័យជំនះដ៏មហិ មារ កំទិច IS នៅអ៊ីរ៉ាក់និងតំបន់ Mesopotamia។យើងខ្ញុំកំពុង ឆ្ពោះទៅរំដោះទីក្រុង Mosul ហើយនេះនឹងជាការវាយប្រហារសំរេចកំណត់ចំពោះ IS។ នាថ្ងៃដដែល ប្រទេស​នានាដូចជាអង់គ្លេស បារាំងនិងអាមេរិកបានបញ្ចេញសម្លេង ស្វាគមន៍ជ័យជំនះរបស់កងកម្លាំងអ៊ីរ៉ាក់ទៅលើ IS នៅទីក្រុង Ramadi។ប្រធានា ធិបតីបារាំងលោក Francois Hollande បានហៅនេះជាជ័យជំនះសំខាន់បំផុត ចាប់ តាំងពីចាប់ផ្ដើមការប្រយុទ្ធប្រឆាំងនឹង IS មក ព្រមទាំងជាជំហានធំមួយក្នុងបុព្វ ហេតុស្ដាររដ្ឋអំណាចអ៊ីរ៉ាក់ឡើងវិញ៕