VOV WorldVOV World
នាយករដ្ឋមន្រ្តីវៀតណាម៖ពង្រីកតួនាទីឈនទៅមុខរបស់យុវជន។
22/03/2014 08:35
ក្នុងពិធីជួបធ្វើការជាមួយច្នាក់ដឹកនាំមជ្ឈឹមសម្ព័ន្ឋយុវជន កម្មុយនិស្តហូជីមិញនារសៀលថ្ងៃទី២២មិនា នាយក រដ្ឋមន្រ្តីវៀតណាម​លោកNguyenTan Dung បានគូស បញ្ជាក់ថា៖
នាយករដ្ឋមន្រ្តីវៀតណាម៖ពង្រីកតួនាទីឈនទៅមុខរបស់យុវជន។
                       រូបថត​VNA Vovworld-ក្នុងពិធីជួបធ្វើការជាមួយច្នាក់ដឹកនាំមជ្ឈឹមសម្ព័ន្ឋយុវជនកម្មុយនិស្តហូជី មិញនារសៀលថ្ងៃទី២២មិនា នាយករដ្ឋមន្រ្តីវៀតណាម​លោកNguyenTan Dung  ​វាយតំលៃខ្ពស់ចំពោះការគួបផ្សំការងាររវាងរដ្ឋាភិបាលជាមួយសម្ព័ន្ឋយុវជនកម្មុយ និស្តហូជីមិញ។លោកបានគូសបញ្ជាក់ថារដ្ឋាភិបាលនិងមជ្ឈឹមសម្ព័ន្ឋយុវជន កម្មុយនិស្តហូជីមិញគប្បីសហការអនុវត្តការងារថែទាំអប់រំសាមគ្គីនិងប្រមូលផ្តុំ ជំនាន់វ័យក្មេង។លោកនាយករដ្ឋមន្រ្តីនៅស្នើជំរុញសកម្មភាពរបស់អង្គការទាក់ទិន នានាដើម្បីពង្រីកតួ​នាទីស្ម័គ្រចិត្ត របស់យុវជនគឺឈនទៅមុខឆ្លងកាត់លើការលំបាក មានស្មារតីច្នៃប្រឌិត។លោកបានគូសបញ្ជាក់ថែមទៀតថា៖មជ្ឈឹមសម្ព័ន្ឋយុវជន កម្មុយនិស្តហូជីមិញត្រូវគួប​ផ្សំជាមួយរដ្ឋអំណាច ស្ថាប័នផ្នែកគ្រប់ជាន់ថ្នាក់រៀបចំ សមកម្មភាពនានាពង្រីកតួនាទីដ៍ធំសម្បើមរបស់យុវវ័យវៀតណាមដើម្បីសក្តិសម នឹងជំនឿជាក់របស់បក្សទាំងមូលកងទ័ពទាំងមូលនិងប្រជាជនទាំងមូល។ក្នុងឱកាស នេះដែរ លោកNguyenTan Dungជូនអំណោយអនុស្សាវរីយ៍ដល់យុវជនគំរូវៀតណាម ឆ្នាំ២០១៣ចំនួន១០។លោកមានបំណងថាបណ្តាយុវជនគំរូវៀតណាមបន្តខំប្រឹង ប្រែងឲ្យបានច្រើនថែមទៀតដើម្បីសក្តិសមជាយុវជនឆ្នើមពោរពេញទៅទេពកោល សល្យនៃជំនាន់វ័យក្មេងវៀតណាម៕