VOV WorldVOV World
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុ អាមេរិក
14/11/2013 12:00
សក្តានុភាពសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិ ជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២វៀតណាមអាមេរិក គឺធំធេងណាស់។
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុ អាមេរិក
               នាយករដ្ឋមន្រ្តីវៀតណាមលោក NguyenTanDungទទួលជួប      សន្ទនាជាមួយ  រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Jacob J.Lew Vovworld-សក្តានុភាពសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំង២វៀតណាមអាមេរិកគឺធំធេងណាស់។ហេតុនេះ​ហើយភាគីទាំង២ គប្បីជំរុញខ្លាំងថែមទៀតសំដៅផ្តល់មកផលប្រយោជន៍ជាក់ស្តែងឲ្យភាគីទាំង២។នេះជាការអះអាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungក្នុងការ ជួបសន្ទនាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Jacob J.Lew នារសៀលថ្ងៃទី១៤ វិច្ឆិកានៅទីក្រុងហាណូយ។ លោក Jacob J.Lewកំពុងមានដំណើរបំពេញទស្សនកិច្ចការងានៅវៀតណាម។លោក Nguyen Tan Dungក៍បានស្នើរដែរថា៖ភាគីទាំង២ឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចៀសវាងហូតពន្ឋ២លើកនិងបញ្ចប់ការចរចារស្តីពីដៃគូអន្តរប៉ាស៊ីហ្វិកក្នុងឆ្នាំ២០១៣ នេះ។លោក Jacob J.Lewអញអះអាងថា៖អាមេរិកយកចិត្តទុកដាក់ជាពិសេសដល់ កិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគទុន។ល។លោកអោយដឹងថែមទៀតថា៖អាមេរីកផ្តោត សំខាន់ដល់ការចូលរួមរបស់វៀតពណាមក្នុងការចរចារស្តីពីដៃគូអន្តរប៉ាស៊ីហ្វិក។លោក  Jacob J.Lewអះអាងថែមទៀតថា៖ប្រទេសអាមេរិកចូលរួមយ៉ាងសកម្មក្នុងការជំរុញការ ចរចារស្តីពីកិច្ចព្រមព្រៀងចៀសវាងហូតពន្ឋ២លើករវាងប្រទេសទាំង២៕