នាយករដ្ឋមន្រ្តីវៀតណាមវាយតំលៃខ្ពស់ចំពោះប្រសិទ្ឋភាពវិនិយោគនៅកម្ពុជា
04/02/2013 11:47
ក្នុងឱកាសទៅបំពេញទស្សនកិច្ច កម្ពុជាចូលរួមពិធី ថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជានៅថ្ងៃទី៤កុម្ភះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungបានទៅទស្សនារោងចក្រជីគីមីអន្តជាតិ៥ផ្កាយកម្ពុជា។

នាយករដ្ឋមន្រ្តី Nguyen Tan Dungបានដំណើរការចរចារ ជាមួយសម្តេច នាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែន(រូបថតInternet) VOV-ក្នុងឱកាសទៅបំពេញទស្សនកិច្ច កម្ពុជាចូលរួមពិធីថ្វាយព្រះភ្លើង ព្រះបរមសពសម្តេចព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៤កុម្ភះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungបានទៅទស្សនារោងចក្រជីគីមីអន្តជាតិ៥ផ្កាយកម្ពុជា។នេះជាគំរោងការណ៍១ក្នុងចំណោមគំរោងការណ៍ធំៗរបស់បណ្តាវិនិ យោគិនវៀតណាមនៅ កម្ពុជា។គំរោងការណ៍នេះមានទុនសរុបចំនួន៦៧ លានដុល្លារអាមេរិក។ថ្លែងមតិនៅទីនេះលោកNguyen Tan Dungបានអះអា ថា៖ “ អង្គភាពអាជីវកម្មវៀតណាមស្ទើតែទាំងអស់ដែលវិនិយោគនៅកម្ពុជា បានធ្វើសកម្ភាពប្រកបដោយប្រសិទ្ឋភាពនិង លេចធ្លោបំផុតគឺ Viettel បន្ទាប់ នោះគឺក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនិងធនាគារវិនិយោគវៀតណាម ។សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែនវាយតំលាំខ្ពស់ចំពោះការវិនិយោគរបស់ វៀតណាម“។ នាព្រឹកថ្ងៃនេះដែរនាយករដ្ឋមន្រ្តី Nguyen Tan Dungបានដំណើរការចរចារជាមួយ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែន។នាយករដ្ឋមន្រ្តីទាង២រូបបានោផ្លាស់ប្តូរ ខ្លឹមសារសហប្រតិបត្តិការនិងវិធានការបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង២នេពាលខាងមុខ។ ក្នុងការជួបចរចារជាមួយ នាយករដ្ឋមន្រ្តីបារាំងលោក Jean Marc Ayraultដែល កំពុងចូលរួម ចូលរួមពិធីថ្វាយព្រះភ្លើង ព្រះបរមសពសម្តេចព្រះបាទ នរោត្តម សីហនុនៅកម្ពុជា នាយករដ្ឋមន្រ្តី Nguyen TanDungបានអះអាងថាវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទមនាក់ទៅនងមិត្តភាពជា ប្រពៃណីជាមួយបារាំង។ នាថ្ងៃដដែល លោកNguyen Tan Dungបានចូលរួម ពិធីថ្វាយព្រះភ្លើងព្រះបរម សពសម្តេចព្រះបាទ នរោត្តម សីហនុ។នាយប់ថ្ងៃទី៤កុម្ភះលោកNguyen Tan Dungនិងគណះប្រតិផូជាន់ខ្ពស់វៀតណាមបានចាកចេញពីរាជធានីភ្នំពេញវិល ត្រឡប់មកប្រទេសវិញ៕
Related





