VOV WorldVOV World
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានិងឡាវ
24/04/2017 07:08
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោហ៊ុនសែននិងនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិត ឡាវ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានិងឡាវ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  សម្តេចតេជោហ៊ុនសែននិងនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិត ឡាវ លោក Thongloun Sisoulith នាយករដ្ឋរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ​កម្ពុជាចាប់ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥មេសានិងទៅទស្សនកិច្ចជាផ្លូវការនៅឡាវចាប់ពីថ្ងៃទី២៦ដល់ ថ្ងៃទី២៧មេសា។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅ កម្ពុជានិងឡាវ របស់លោក Nguyen Xuan  Phuc ក្នុងឋានៈជានាយករដ្ឋមន្ត្រី ហើយនេះក៏ជាសកម្ម ភាពកិច្ចការបរទេស អំណរសាទរឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០១៧និងឆ្នាំ សាមគ្គីភាព-មិត្តភាពវៀត ណាម-ឡាវ២០១៧ផងដែរ។         តាមគំរោង ក្នុងរយៈពេលពីរថ្ងៃស្នាក់នៅកម្ពុជានោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុនសែន សម្តែងការគួរសមព្រះមហាក្សត្រកម្ពុជា នរោត្តមសីហមុនីនៅព្រះបរមរាជ  វាំងនិងជួបពិភាក្សាទ្វេភាគីដោយឡែកជាមួយប្រធានព្រឹទ្ធសភា សម្តេចសាយឈុំ  និងប្រធានរដ្ឋសភា សម្តេចហេង សំរិន រួមទាំងចូលរួមសកម្មភាពមួយចំនួនទៀត ផងដែរ៕