នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមពិធីបើកនិងសម័យប្រជុំពេញអង្គនៃសន្និសីទជាន់ខ្ពស់អាស៊ាន២៧
21/11/2015 08:48
(VOVworld)-នាព្រឹកថ្ងៃទី២១វិច្ឆិកា នាយករដ្ឋមន្ត្រីវៀត ណាម Nguyen Tan Dung អញ្ជើញចូលរួមពិធីបើកនិងសម័យប្រជុំពេញ អង្គនៃសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៧

(VOVworld)-នាព្រឹកថ្ងៃទី២១វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung អញ្ជើញចូលរួមពិធីបើកនិងសម័យប្រជុំពេញ អង្គនៃសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី២៧នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ ថ្លែងមតិនៅសម័យប្រជុំពេញ អង្គ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ទៅលើអាទិភាពនិងបញ្ហាស្នូលមួយ ចំនួនរបស់អាស៊ាន រួមមានការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវទស្សនវិស័យ សហគមន៍អាស៊ាន២០២៥ និងបណ្តាផែនការមេដោយឈរលើសសរទ្រូងនីមួយ ៗគឺ សន្តិសុខ-នយោបាយ សេដ្ឋកិច្ចវប្បធម៌-សង្គម បង្កើនសាមគ្គី ឯកភាពគោល ជំហររួម លើកកំពស់សមត្ថភាព ពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ជា ពិសេសគឺដោះស្រាយរាល់ការសាកល្បងធំៗចំពោះសន្តិភាព សន្តិសុខ និង ការ អភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាក្នុងទំនាក់ទំនងជាមួយដៃគូសន្ទនានានា បន្តការ ផ្តល់អាទិភាពខ្ពស់សម្រាប់ការរក្សាសន្តិភាពស្ថិរភាពនៅក្នុងតំបន់។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន២៧ ថតរូបអនុស្សាវរីយ៍ ចំពោះបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ ធ្ងន់ថា ការធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើតជាផលប្រយោជន៍ និងការទទួលខុសត្រូវរួមរបស់ អាស៊ានក៏ដូចជាប្រទេសានានាក្នុងនិងក្រៅតំបន់ សម្តែងនូវកិត្យានុភាពនិង តួនាទី ជាមជ្ឈមណ្ឌលរបស់អាស៊ាន។ តាមនោះ នាយករដ្ឋមន្ត្រីបានស្នើរអាស៊ាន រួម ជាមួយចិនសន្យាថាគ្មានសកម្មភាពយោធានៅសមុទ្រខាងកើត។ រួមជាមួយគ្នា នោះ ប្រទេសអាស៊ានទាំងអស់បានបង្កើនការផ្លាស់ប្តូរ និងជម្រុញចិនអនុវត្ត ឲ្យ បានពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC)និងសម្រេចយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)ផងដែរ៕
Related






