VOV WorldVOV World
នាយករដ្ឋមន្ត្រីហុងហ្គារី លោក Viktor Orban ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតសកល
07/04/2014 10:34
(VOV)_តាមលទ្ធផលក្រៅផ្លុវការនាថ្ងៃទី៦មេសា នៅហុងហ្គារីបានអោយដឹងថា៖ក្នុងការបោះឆ្នោតសកលនាពេលថ្មីៗនេះ គណបក្ស Fidesz ស្ដាំកណ្ដាលរបស់នាយករដ្ឋមន្ត្រីប្រទេសនេះលោក Viktor Orban ដណ្ដើមបានសិទ្ធិបង្កើតរដ្ឋាភិបាលថ្មី។
នាយករដ្ឋមន្ត្រីហុងហ្គារី លោក Viktor Orban ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតសកល
លោក Viktor Orban (baomoi) (VOV)_តាមលទ្ធផលក្រៅផ្លុវការនាថ្ងៃទី៦មេសា នៅហុងហ្គារីបានអោយ ដឹងថា៖ក្នុងការបោះឆ្នោតសកលនាពេលថ្មីៗនេះ គណបក្ស Fidesz ស្ដាំកណ្ដាល របស់ នាយករដ្ឋមន្ត្រីប្រទេសនេះលោក Viktor Orban ដណ្ដើមបានសិទ្ធិបង្កើត រដ្ឋាភិបាលថ្មី។ ដោយទទួលបានសម្លេងគាំទ្រចំនួន៩៦% គណបក្ស Fidesz ត្រូវ បានព្យាករណ៍ថា៖នឹងដណ្ដើមបានអាសនះចំនួន១៣៣​ ក្នុងចំណោមអាសនះ ចំនួន១៩៩របស់រដ្ឋសភា ធានាសម្លេងគាំទ្រជាអតិបរិមា២/៣ ដើម្បីបង្កើតរដ្ឋា ភិបាលថ្មី និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ លោក  Viktor Orban បានអះអាងថា៖លទ្ធផលនេះបានសរអោយឃើញថាហុងហ្គារីជាប្រទេសសាមគ្គីបំផុតលើទ្វីបអឺរ៉ុប។ លទ្ធផលនេះក៏ជាការទទួលស្គាល់ពីបណ្ដាគោលនយោបាយនៃរដ្ឋាភិបាលរបស់ លោក  Viktor Orban សំដៅបង្កើតការងារធ្វើជួយគ្រួសារនានា និង​ការតស៊ូដើម្បី បូរណភាព ដែនដី។ លទ្ធផលជាផ្លូវការនៃការបោះឆ្នោតសកលនឹងត្រូវបានប្រ កាសនា ថ្ងៃទី២៥មេសាខាងមុខនេះ៕