VOV WorldVOV World
នាយករដ្ឋមន្ត្រីជប៉ុនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
16/01/2013 10:07
VOV-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung និង លោកជំទាវ នាថ្ងៃទី១៦មករា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងលោកជំទាវបានចាប់ផ្ដើម ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត​ណាម។
នាយករដ្ឋមន្ត្រីជប៉ុនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នាយករដ្ឋមន្ត្រីជប៉ុនមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។         VOV-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung និងលោកជំទាវ នាថ្ងៃទី១៦មករា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងលោកជំទាវបានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀត​ណាម។ នេះជាដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូងរបស់លោក Shinzo Abe ក្រោយពេលបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីជប៉ុននិងជាដំណើរ ទស្សនកិច្ចនៅ​វៀតណាមលើកទី២ក្នុងថានៈជានាយករដ្ឋមន្ត្រីរបស់លោក Shinzo Abe ក្រោយពី​ដំណើរទស្សនកិច្ចនាខែវិច្ឆិកាឆ្នាំ២០០៦ក្នុងអាណាត្តិមុន។ ដំណើរទស្សនកិច្ច​នៅ​វៀតណាមលើកនេះសំដៅធ្វើឲ្យជ្រាលជ្រៅថែមទៀត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន ជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើ​បណ្ដា​វិស័យនយោបាយសន្តិសុខការពារជាតិសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ក៏ក្នុង​ឱកាសនេះដែរនាយករដ្ឋមន្ត្រី Nguyen Tan Dung និងនាយករដ្ឋមន្ត្រី Shinzo Abe នឹងប្រកាសបើកឆ្នាំមិត្តភាពវៀតណាម-ជប៉ុន ២០១៣រំលឹកខួបលើកទី៤០ទិវា​បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

More