នាយករដ្ឋមន្ត្រីជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហូជីមិញ
07/12/2013 08:30
(VOV)_នាព្រឹកថ្ងៃទី ៧ធ្នូ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានមានជំនួបធ្វើការជាមួយគណះកម្មាធិការបក្សទីក្រុង គណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ

នាយករដ្ឋមន្ត្រីជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហូជីមិញ(internet) (VOV)_នាព្រឹកថ្ងៃទី ៧ធ្នូ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានមានជំនួបធ្វើការជាមួយគណះកម្មាធិការបក្សទីក្រុង គណះ កម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្ដីពីសភាពការណ៍សេដ្ឋកិច្ច សង្គម ឆ្នាំ២០១៣ និងផែនការឆ្នាំ២០១៤។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់រាល់ការខំប្រឹងប្រែងនិងការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់ទីក្រុង។ ស្ដីពីតួនាទីរបស់ទីក្រុងហូជីមិញក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់តំបន់ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖ “ ទីក្រុងត្រូវខំប្រឹងប្រែងអោយទទួល បានខ្ពស់រាល់គោលដៅ ភារកិច្ចដែល បានដាក់ចេញ។ ទីក្រុងអភិវឌ្ឍន៍មិនគ្រាន់តែរួមចំណែកសំរាប់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងសំរាប់ប្រទេសទាំងមូលទៀតផង៕”
Related






