VOV WorldVOV World
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
22/12/2016 08:56
(VOV)_នារសៀលថ្ងៃទី២១ខែធ្នូ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ​សម្តេចតេជោ ហ៊ុន សែន រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ​បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc ប្រកបដោយជោគ​ជ័យ​។ក្នុងរយៈពេល​ពីរថ្ងៃនៅវៀតណាម (ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ធ្នូ) នាយករដ្ឋមន្ត្រីកម្ពុជា
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ           (VOV)_នារសៀលថ្ងៃទី២១ខែធ្នូ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ​សម្តេច តេជោ ហ៊ុន សែន រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ​បានបញ្ចប់ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc ប្រកបដោយជោគ​ជ័យ​។ក្នុងរយៈពេល​ពីរថ្ងៃនៅវៀតណាម (ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ធ្នូ) នាយករដ្ឋមន្ត្រីកម្ពុជា ​សម្ដេចហ៊ុនសែន  បានមានជំនួបចរចារជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc សំដែងការគួរសមអគ្គលេខាបក្សកុម្មយនីស្ត លោក Nguyen Phu Trong ប្រធានរដ្ឋ  លោក Tran Dai Quang និងជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។ នាយករដ្ឋមន្ត្រី សម្ដេចហ៊ុនសែន ក៏បានអញ្ជើញទៅដាក់​កម្រងផ្កា​ នៅវិមានវីរយុទ្ធជនពលី ចូលប្រាង្គដម្កលសពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជី មិញ និងទៅ​បំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ និងខេត្ត Dong Nai ។ នៅក្នុង ជំនួបធ្វើការ​ទាំងនេះ ភាគីទាំងពីរបានឯកភាពថាការពង្រឹងនិងពង្រីកទំនាក់ទំ នងមិត្តភាព ​កិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជាមានតួនាទីដ៏សែនសំខាន់សំ រាប់​ប្រទេសទាំងពីរ ហើយសន្យាពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ​ តាមទិសស្លោក៖ អ្នកជីតខាងភូមិផងរបងជាមួយគ្នាល្អប្រសើរ មិត្តភាពប្រពៃណី  កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពនិងយូរអង្វែង គោរពឯករាជ្យ ​អធិប តេយ្យភាព និងបូរភាពដែនដី មិនអនុញ្ញាតអោយកងកម្លាំងអមិត្តប្រើប្រាស់ដែន ដីរបស់ប្រទេសខ្លួនដើម្បីគំរាមគំហែងសន្តិសុខរបស់ប្រទេសមួយទៀត ​ដោះស្រាយ បញ្ហាដែលកើតមានឡើងរវាងប្រទេសទាំងពីរដោយសន្តិវិធី។ ភាគី​ទាំងពីរក៏បាន ឯកភាពបង្កើនជំនួបប្រាស្រ័យនិងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់​ថ្នាក់។ ភាកីទាំង ពីរក៏បានឯកភាពរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំ នាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ​(ថ្ងៃទី២៤មិថុនាឆ្នាំ ១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១៧)៕​