VOV WorldVOV World
នាយករដ្ឋមន្ត្រីក្រិក A.Tshipras លាលែងពីតំណែង
21/08/2015 08:30
(VOVworld)-នាថ្ងៃទី២០សីហា នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tshipras បានដាក់ពាក្យសុំលាលែងពី តំណែងជូនប្រធានាធិបតី Prokopis Pavlopoulos
នាយករដ្ឋមន្ត្រីក្រិក A.Tshipras លាលែងពីតំណែង
នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tshipras (រូបថតៈ Reuters ) (VOVworld)-នាថ្ងៃទី២០សីហា នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tshipras បាន ដាក់ពាក្យសុំលាលែងពីតំណែងជូនប្រធានាធិបតី Prokopis Pavlopoulos ព្រមទាំង អំពាវនាវអនុវត្តការបោះឆ្នោតមុនកាលកំណត់។ ក្នុងជំនួបជានួយប្រធានា ធិបតី Pavlopoulos លោក Tshipras បានចាត់ទុកថា ប្រជាជនក្រិកត្រូវម្ចាស់ការ ទៅលើ សន្លឹកឆ្នោតរបស់ខ្លួន ដែលក្នុងនោះសម្រេចថា​ តើក្រិកនឹងឆ្លងផុតលើការលំបាក នេះយ៉ាងដូចម្តេច ក៏ដូចជានរណាអាចចរចាយ៉ាងម៉េចផងដែរ។ លោក Tshipras ក៏បានទទួលស្គាល់ថា កិច្ចចរចារជាមួយម្ចាស់បំណុលអន្តរជាតិមិនដូចបំណង ប្រាថ្នាឡើយ ប៉ុន្តែបានសង្កត់ធ្ងន់ថា Athens បានឆ្លងផុតពីដំណាក់កាលលំបាក ខណៈដែលបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ អនុម័តលើកញ្ចប់ជំនួយ ទីបីមានតម្លៃ៨៦ពាន់លានអឺរ៉ូសម្រាប់ក្រិក។ មុននោះ នាយករដ្ឋមន្ត្រី Tshipras បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីវិសាមញ្ញ ដើម្បីជូនដំណឹងថា លោកនឹងលាលែង ពីដំណែង ក៏ដូចជាផែនការអនុវត្តការបោះឆ្នោតសកលមុនកាលកំណត់៕