VOV WorldVOV World
នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវដែកល្បឿនលឿនហាណូយ-ក្វាងនិញ
12/04/2026 10:38
[VOVWORLD] - នាព្រឹកថ្ងៃទី ១២ ខែមេសា នៅក្វាងនិញ ខេត្តក្វាងនិញ បានសម្របសម្រូលជាមួយខេត្ត ក្រុងនានានៃទីក្រុងហាណូយ ហៃផុង និងបាក់និញ ដើម្បីបើកការដ្ឋានសាងសង់គម្រោងផ្លូវដែកល្បឿនលឿនហាណូយ-ក្វាងនិញ។ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញចូលរួមក្នុងពិធីនេះ។
នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវដែកល្បឿនលឿនហាណូយ-ក្វាងនិញ
anh_ban_quyen_12-_thu_tuong_anh_1.jpg លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង, អតីតនាយករដ្ឋមន្ត្រី ហ្វាម មិញជិញ; លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ហ្វាម យ៉ា ទូក; លោករដ្ឋមន្ត្រីក្រសួងនគរបាល លឿង តាម ក្វាង ចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវដែកល្បឿនលឿនហាណូយ-ក្វាងនិញ (រូបថត៖ ឡៃហ័រ/VOV) គម្រោងផ្លូវដែកល្បឿនលឿនហាណូយ-ក្វាងនិញ មានល្បឿនរចនាអតិបរមារហូតដល់ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងហាណូយនិងក្វាងនិញ មកត្រឹមប្រហែល ២៣ នាទី។ នេះជាគម្រោងផ្លូវដែកល្បឿនលឿនអន្តរតំបន់ដំបូងគេដែលត្រូវបានអនុវត្តនៅក្នុងប្រទេសវៀត ណាម គម្រោងនេះនឹងត្រូវបញ្ចប់ និងដាក់ឱ្យដំណើរការពាណិជ្ជកម្មនៅឆ្នាំ ២០២៨។ anh_ban_quyen_12-_thu_tuong_anh_2.jpg លោក ង្វៀន វៀតក្វាង - អនុប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Vingroup (រូបថត៖ ឡៃហ័រ/VOV) តំណាងអ្នកវិនិយោគ លោក ង្វៀន វៀត ក្វាង អនុប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Vingroup បានចែករំលែកថា៖ " ជាមួយនឹងល្បឿនធ្វើដំណើរដ៏ល្អឥតខ្ចោះ គម្រោងនេះនឹងបើកអ័ក្សតភ្ជាប់ដ៏មានប្រសិទ្ធភាពរវាងរដ្ឋធានី និងមជ្ឈមណ្ឌលឧស្សាហកម្ម ភស្តុភារកម្ម និងទេសចរណ៍នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើង ដោយរួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងចលនាកម្លាំងពលកម្មដែលមានគុណភាពខ្ពស់ ហើយក្នុងពេលជាមួយគ្នានេះ បង្កើតលក្ខខណ្ឌសម្រាប់តំបន់នានាក្នុងការអភិវឌ្ឍន៍”។ នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង រួមជាមួយថ្នាក់ដឹកនាំបច្ចុប្បន្ន និងអតីតថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋ បានធ្វើពិធី ចុចប៊ូតុងដើម្បីបើកដំណើរការជាផ្លូវការនូវគម្រោងផ្លូវដែកល្បឿនលឿនហាណូយ - ក្វាងនិញ៕
TAG
VOV/VOVWORLD/នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង/បើកការដ្ឋានសាងសង់/គម្រោងផ្លូវដែកល្បឿនលឿន/ហាណូយ/ក្វាងនិញ

More