VOV WorldVOV World
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យគោលដៅបង្កើនកំណើន
03/08/2016 07:52
(VOVworld)-នារសៀលថ្ងៃទី២សីហា អញ្ជើញផ្តល់មតិសន្និដ្ឋានសម័យប្រជុំរដ្ឋាភិ បាលប្រចាំខែកក្កដាដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១និងទី២សី
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យគោលដៅបង្កើនកំណើន
ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា (រូបថតៈ​TTtinvov) (VOVworld)-នារសៀលថ្ងៃទី២សីហា អញ្ជើញផ្តល់មតិសន្និដ្ឋានសម័យប្រជុំរដ្ឋាភិ បាលប្រចាំខែកក្កដាដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១និងទី២សីហា នោះ  នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យអនុវត្តយ៉ាង ខ្លាំង គោលដៅបង្កើនកំណើនសេដ្ឋកិច្ច ពោលគឺ GDP ទទួលបាន៦,៧%ក្នុងឆ្នាំ ២០១៦ ។​នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានឲ្យដឹងថែមទៀតថា គោលនយោ បាយមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាលគឺ “រដ្ឋាភិបាលស្ថាបនា តម្លាភាព សកម្ម ធ្វើសកម្មភាពនិងបម្រើប្រជាជន”។​នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន អះអាងថា៖         “គោលដៅបង្កើនកំណើនសេដ្ឋកិច្ចឲ្យទទួលបាន៦,៧%ក្នុងឆ្នាំ២០១៦របស់ រដ្ឋាភិបាលទោះបីជាពិបាកក៏ដោយ ប៉ុន្តែស្មារតីបញ្ជាណែនាំរបស់រដ្ឋាភិបាលនិងនា  យករដ្ឋមន្ត្រីគឺនឹងប្តេជ្ញាជំនះពុះពារលើការលំបាកសាកល្បងដោយមិនរាថយ។ ម្យ៉ាងវិញទៀត ត្រូវមានស្មារតីហ៊ានគិត ហ៊ានទទួលខុសត្រូវ មានសណ្តាប់ធ្នាប់និង ប្រើប្រាស់ប្រ កបដោយប្រសិទ្ធិភាពរាល់ប្រភពកម្លាំង។​តាមនោះ ស្មារតីគឺជាការ ខិតខំប្រឹងប្រែង ខ្ពស់បំផុតសំដៅបំពេញល្អរាល់គោលដៅភារកិច្ចដែលបានដាក់ ចេញ”។         ដើម្បីជម្រុញកំណើន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានបញ្ជា ណែនាំការជួយឧបត្ថម្ភអង្គភាពអាជីវកម្មគឺត្រូវជាក់ស្តែង ហើយក្រសួងស្ថាប័ននា នាត្រូវរៀបចំផែនការសម្រាប់ជួយប្រជាជននិងអង្គភាពអាជីវកម្ម។​ នាយករដ្ឋមន្ត្រី  លោក Nguyen Xuan Phuc ឲ្យដឹងថែមទៀតថា រដ្ឋាភិបាលនឹងបន្តត្រួតពិនិត្យអតិ  ផរណ ស្ថិរភាពតម្លៃ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ៕