VOV WorldVOV World
នាយករដ្ឋមន្ត្រីបានលើកឡើងដំណោះស្រាយចំនួន៧សំរាប់សមភាពភេទនៅវៀតណាម
08/03/2017 09:25
​(VOV)_ក្នុងកម្មវិធី”មោទនភាពនារីវៀតណាម”និងប្រគល់រង្វាន់ ​​Kovalevskaia ​ឆ្នាំ ២០១៦ ដោយសម្ព័ន្ធសមាគមនារីវៀតណាម រៀបចំឡើងនាយប់ថ្ងៃទី៧មិនា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០៧ទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា) និង​លើកទី១៩៧៧ទិវាកូបកម្ម Hai Ba Trung នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc និងភរិយា បានអញ្ជើញចូលរួមនិងជួប​សន្ទនាផ្ទាល់ជាមួយដំណាងជានារី។ ​
នាយករដ្ឋមន្ត្រីបានលើកឡើងដំណោះស្រាយចំនួន៧សំរាប់សមភាពភេទនៅវៀតណាម
នាយករដ្ឋមន្ត្រីបានលើកឡើងដំណោះស្រាយចំនួន៧សំរាប់សមភាពភេទនៅវៀតណាម ​ (VOV)_ក្នុងកម្មវិធី”មោទនភាពនារីវៀតណាម”និងប្រគល់រង្វាន់ ​​Kovalevskaia ​ឆ្នាំ ២០១៦ ដោយសម្ព័ន្ធសមាគមនារីវៀតណាម រៀបចំឡើងនាយប់ថ្ងៃទី៧មិនា ក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០៧ទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា) និង​លើកទី ១៩៧៧ទិវាកូបកម្ម Hai Ba Trung នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc  និងភរិយា បានអញ្ជើញចូលរួមនិងជួប​សន្ទនាផ្ទាល់ជាមួយដំណាងជានារី។  ​           ឆ្លើយបណ្ដាសំនួរដែលបានដំណាងជានារីអំពី​គោលដៅ​សមភាពភេទ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ ដោយស្មារតី​ជា​រដ្ឋាភិបាលមួយប្រ កបដោយច្នៃប្រឌិត សកម្ម រដ្ឋាភិបាលវៀតណាមនឹងមាន​ដំណោះស្រាយលោតផ្លោះ  ដើម្បីអនុវត្តគោលដៅសមភាពភេទ រួមចំណែកអនុ​វត្តដំណើការអភិវឌ្ឍន៍ចីរភាព ដល់ឆ្នាំ២០៣០។​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖     ​“ ដើម្បីអនុវត្តបានកម្មវិធីនេះ គឺត្រូវកសាងកម្មវិធីធ្វើសកម្មភាពជាតិ។ ទន្ទឹម នឹងនោះ គឺត្រូវអនុវត្តច្បាប់សមភាពភេទ។ ច្បាប់សមភាពភេទបានចេញផ្សាយ បាន​១០ឆ្នាំហើយ និងត្រូវបំពេញបន្ថែមមាត្រាមួយចំនួន អោយសមស្របជាមួយ ​ដំណាក់កាលថ្មី។ ទីបីគឺមានយុទ្ធសាស្ត្រជាតិអំពីសមភាពភេទ។ ទីបួនគឺត្រូវបន្ត សុក្រិតប្រព័ន្ធច្បាប់វៀតណាម ដើម្បីអនុវត្តសមភាពភេទ។ ទីប្រាំគឺរៀបចំប្រភព កម្លាំង និងរួមផ្សុំជាមួយកម្មវិធីផ្សេងៗ ដើម្បីអនុវត្តកម្មវិធីនេះប្រកបដោយល្អ ប្រសើរបំផុត។ ទីប្រាំមួយគឺបង្កើនការងារឃ្លាំមើល ត្រួតពិនិត្យ។ទីប្រាំពីរគឺត្រូវ ចាត់ទុកបញ្ហាសមភាពភេទជាបញ្ហាធំមួយ យើងត្រូវជ្រួតជ្រាប អប់រំ ផ្សព្វផ្សាយ អោយ​បានល្អថែមទៀត ដើម្បីស្ថាប័នគ្រាប់ជាន់ថ្នាក់ យល់ដឹងច្បាស់ថែមទៀត អំពីខ្លឹមសារនៃសមភាពភេទ៕”