នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលអនុម័តលើផែនការកសាងផ្ទះស្នាក់នៅ៣០០ខ្នង
30/07/2015 07:14
(VOVworld)-នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu នាថ្ងៃទី២៩ កក្កដា បានអនុម័ត លើផែនការកសាង “ភ្លាមមួយរំពេច”ផ្ទះស្នាក់នៅ៣០០

រូបថតៈ haaretz.com (VOVworld)-នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu នាថ្ងៃទី២៩ កក្កដា បានអនុម័តលើផែនការកសាង “ភ្លាមមួយរំពេច”ផ្ទះស្នាក់នៅ៣០០ខ្នងនៅ ត្រើយខាងលិច។ កាយវិការរបស់ថ្នាក់ដឹកនាំអ៊ីស្រាអ៊ែលរូបនេះ បានប្រព្រឹត្តទៅ ក្នុងកាលៈទេសៈដែលពួកស្តាំនិយមកំពុងមានប្រតិកម្មយ៉ាងខ្លាំងអំពីការបំផ្លាញ ចោលតំបន់សាងសង់ផ្ទះពីរកន្លែងដែលកំពុងបានកសាងនៅទីប្រជុំជន Beit El នៅត្រើយខាងលិច។ តាមសេចក្តីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រា អ៊ែលថា លោក Netanya បានអនុម័តផែនការកសាងភ្លាមមួយរំពេចផ្ទះស្នាក់នៅ ចំនួន៣០០ខ្នង ព្រម ទាំងផ្ទះជាង៥០០ខ្នងទៀតនៅខាងកើតរបស់ Jerusalem ផងដែរ៕
Related





