VOV WorldVOV World
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseny Yatseniuk បានដាក់ពាក្យលាលែងពីដំណែង
25/07/2014 06:58
(VOVworld) – នាថ្ងៃទី ២៤ កក្កដា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseny Yatseniuk បានដាក់ពាក្យលាលែងពីដំណែងជូន រដ្ឋសភានៃប្រទេសនេះបន្ទាប់ពីលោកបានរិះគន់បណ្ដាអ្នក នយោបាយដែលមិនអាចអនុម័តលើច្បាប់ថាមពលនិងថវិកា រដ្ឋសំដៅ បង្កើនការផ្តល់ហិរញ្ញវត្ថុសំរាប់កងទ័ពរដ្ឋាភិបាល អ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseny Yatseniuk បានដាក់ពាក្យលាលែងពីដំណែង
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseny Yatseniuk បានដាក់ពាក្យលាលែងពីដំណែង (Image: VNA) (VOVworld) – នាថ្ងៃទី ២៤ កក្កដា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseny Yatseniuk បានដាក់ពាក្យលាលែងពីដំណែងជូនរដ្ឋសភានៃប្រទេសនេះបន្ទាប់ពីលោកបាន រិះគន់បណ្ដាអ្នកនយោបាយដែលមិនអាចអនុម័តលើច្បាប់ថាមពលនិងថវិការដ្ឋសំដៅ បង្កើនការផ្តល់ហិរញ្ញវត្ថុសំរាប់កងទ័ពរដ្ឋាភិបាលអ៊ុយក្រែន។ ថ្លែងមតិនៅរដ្ឋសភា លោក Yatseniuk បានប្រកាសថា៖ ការលាលែងពីដំណែងរបស់លោកទាក់ទិកដល់ ការបែកបាកនៃសម្ព័ន្ធភាពកាន់អំណាច (ការជ្រើសរើសអឺរ៉ុប) និងការរារាំងការផ្តើម គំនិតរបស់រដ្ឋាភិបាល។ មុននោះ សម្ព័ន្ធភាពកាន់អំណាច “ការជ្រើសរើសអឺរ៉ុប” នៅរដ្ឋសភាអ៊ុយក្រែនត្រូវបានរំសាយជាផ្លូវការ។ កាយវិការនេះត្រូវបានចាត់ទុកនឹង បើកផ្លូវដើម្បីប្រធានាធិបតីអ៊ុយក្រែន​លោក Petro Poroshenko  រៀបចំការបោះឆ្នោត មុនកាលកំណត់នាខែសីហាខាងមុខនៅប្រទេសអឺរ៉ុបខាងកើតនេះ។ នាថ្ងៃដ៏ដែល គណៈបក្ស Svoboda តាមទិសជាតិនិយមនិងគណៈបក្ស Udar របស់តីតកីឡាករ ប្រដាល់សកល Vitaly Klitchko  ក៏បានប្រកាសចាកចេញពីសម្ព័ន្ធភាពពោលខាង លើ។ តាមរដ្ឋធម្មនុញ្ញអ៊ុយក្រែនរដ្ឋសភានៃប្រទេសនេះមានរយៈពេល៣០ថ្ងៃ ដើម្បីបង្កើតសម្ព័ន្ធភាពថ្មីមួយ។ក្នុងករណីការខំប្រឹងប្រែងនេះទទួលបរាជ័យ ប្រធានាធិបតីអាចរំសាយរដ្ឋសភានិងស្នើរដំណើរ ការបោះឆ្នោតថ្មីមួយ៕