VOV WorldVOV World
នាយករដ្ឋមន្ត្រីសិង្ហបុរីបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
24/03/2017 10:43
(VOV)_នារលៀលថ្ងៃទី ២៤ មិនា នាយករដ្ឋមន្ត្រី សិង្ហបុរីលោក លីស៊ានឡុង​និង​លោកជំទាវ​បានចាក ចេញពីទីក្រុងហាណូយ បញ្ចប់យ៉ាងល្អប្រលើ​នៃដំណើរ​ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់តាំងពីថ្ងៃទី ២១ ដល់ ២៤ មិនា ២០១៧ តាមសេចក្ដីអញ្ជើញរបស់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc​។
នាយករដ្ឋមន្ត្រីសិង្ហបុរីបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ានឡុងនិងលោកជំទាវបានបញ្ចប់យ៉ាងល្អប្រសើរនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖​ TTXVN) (VOV)_នារលៀលថ្ងៃទី ២៤ មិនា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ានឡុង​និង​ លោកជំទាវ​បានចាកចេញពីទីក្រុងហាណូយ បញ្ចប់យ៉ាងល្អប្រលើ​នៃដំណើរ​ទស្សន កិច្ចជាផ្លូវការនៅវៀតណាមចាប់តាំងពីថ្ងៃទី ២១ ដល់ ២៤ មិនា ២០១៧ តាមសេចក្ដី អញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc​។         មុននេះ នាព្រឹកថ្ងៃទី ២៤ មិនា ប្រធានគណៈកម្មាធិការ​ទីក្រុង​ហា​ណូយ​លោក Nguyen Duc Chung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ានឡុង ផងដែរ ។ នៅជំនួបនេះ ប្រធានគណៈកម្មាធិការទីក្រុង​ហាណូយលោក Nguyen Duc Chung បានឲ្យដឹងថា នាពេលខាងមុខ ហាណូយមាន​បំណង​សហប្រតិបត្តិការជា មួយសិង្ហបុរីលើវិស័យដូចជា ផែនការមេ និងគ្រប់គ្រងទីក្រុង អភិវឌ្ឍន៍ដើមឈើ កសាងទីក្រុងឆ្លាត បណ្ដុះបណ្ដាលធនធានមនុស្សជាដើម ។ ជាពេសេស ទីក្រុង មានបំណង​សហប្រតិបត្តិការជាមួយ​សាលារដ្ឋបាល​សាធារណៈ លីក្វាន់យូ ដើម្បី បញ្ជូនមន្ត្រីរបស់ទីក្រុង​ហាណូយ​ទៅ​ចូល​រួម​វគ្គបណ្ដុះ​បណ្ដាលអំពីការគ្រប់គ្រង រដ្ឋបាល ។         រីឯខ្លួនវិញ​ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ានឡុងស្នើឲ្យ​អជ្ញាធរទី​ក្រុង​ ហាណូយបន្តបង្កលក្ខណៈងាយស្រួលថែមទៀតចំពោះអ្នកវិនិយោគសិង្ហបុរីមក បណ្ដាក់ទុននៅវៀតណាម​។         នាថ្ងៃ២៤ មិនា ដដែលនេះ នៅហាណូយ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ានឡុងបានជួបសន្ទនាជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Da Nang លោក Nguyen Xuan  Anh  ៕