VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបង្ហូតទង់ថ្នាក់ជាតិលើនាវាមុជទឹកដំបូងចំនួន២គ្រឿងរបស់វៀតណាម
03/04/2014 11:36
Vovworld-ពិធីបង្ហូតទង់ជាតិថ្នាក់ជាតិលើនាវាមុជទឹកដំបូងចំនួន២គ្រឿង​របស់​វៀតណាមគឺនាវា HQ-182 ហាណូយនិង HQ-183 ទីក្រុងហូជីមិញ​បាន​ប្រព្រឹត្ត​ទៅ​ដ៏មហោឡារិតនាព្រឹកថ្ងៃទី៣មេសានៅកំពង់ផែយោធា Cam Ranh ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបង្ហូតទង់ថ្នាក់ជាតិលើនាវាមុជទឹកដំបូងចំនួន២គ្រឿងរបស់វៀតណាម
នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបង្ហូតទង់ថ្នាក់ជាតិលើនាវាមុជទឹកដំបូងចំនួន២គ្រឿងរបស់ វៀតណាម (VOV)         Vovworld-ពិធីបង្ហូតទង់ជាតិថ្នាក់ជាតិលើនាវាមុជទឹកដំបូងចំនួន២គ្រឿង​របស់​ វៀតណាមគឺនាវា HQ-182 ហាណូយនិង HQ-183 ទីក្រុងហូជីមិញ​បាន​ប្រព្រឹត្ត​ទៅ​ដ៏មហោឡារិតនាព្រឹកថ្ងៃទី៣មេសានៅកំពង់ផែយោធា Cam Ranh ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។         ថ្លែងមតិបន្ទាប់ពីពិធីបង្ហូតទង់ជាតិ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍ដ៏សែនសំខាន់ដែលកត់សម្គាល់ ជំហានអភិវឌ្ឍន៍ថ្មី របស់កងទ័ពជើងទឹកប្រជាជនវៀតណាមនិយាយដោយឡែក​និងរបស់កងទ័ណប្រជាជនវៀតណាមនិយាយរួម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖         “រួមជាមួយការអភិវឌ្ឍន៍យ៉ាងលឿនចីរភាពសេដ្ឋកិច្ចសង្គម បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនវៀតណាមទាំងមូលត្រូវរួមកំលាំងកាយ​ចិត្ត ត្រូវ ប្រមូលផ្ដុំ​កំលាំងកសាងកងទ័ពប្រជាជន នគរបាលប្រជាជនឲ្យរឹងមាំលើគ្រប់ វិស័យ ក្នុងនោះ​ការកសាងកំលាំងបដិវត្តន៍ តាមទិសរៀបរយចំណាលទំនើប​កំ លាំង​កងទ័ព​ជើងទឹក កងទ័ពជើងអាកាស និងកំលាំងសំខាន់ផ្សេងៗ។ ក្នុង​ឱកាស​ នេះ យើងអះអាងជាថ្មីម្ដងទៀត នូវគោលមាគ៌ាការពារប្រទេស​របស់​វៀតណាម​គឺសន្តិភាពនិងការពារដោយខ្លួនឯង។ វៀតណាមទំនើបភាវូបនីយកម្ម​កងទ័ព​ ដើម្បីការពារប្រទេស មិនតម្រង់ទៅលើប្រទេសណាមួយឡើយ។”         នាយករដ្ឋមន្ត្រីបានឲ្យដឹងថា នាពេលខាងមុខនឹងមានបន្ថែមនាវាមុជ​ទឹក​ទំនើបចំនួន៤គ្រឿងទៀតបានចូលរួមកងពលតូចនាវាមុជទឹកវៀតណាម។ នាយករដ្ឋមន្ត្រីមានបំណងថា កងទ័ពជើងទឹកនឹងជាកំលាំងស្នូល កំលាំងប្រយុទ្ធ​ខ្ពស់ក្នុងកិច្ចការការពាររឹងមាំនូវអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិទ្ធិនៃមាតុ​ ប្រទេស៕