VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បញ្ចប់យ៉ាងល្អប្រសើដំណើរទស្សនកិច្ចនៅកម្ពុជា
14/01/2014 11:49
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១៤មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរាជ​រដ្ឋាភិបាល​កម្ពុជាសម្ដេចតេជោហ៊ុនសែនបានអញ្ចើញចូលរួមពិធីបើកសម្ភោធន៍​សាងសង់ស្ពាន Long Binh-ជ្រៃធំ
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បញ្ចប់យ៉ាងល្អប្រសើដំណើរទស្សនកិច្ចនៅកម្ពុជា
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជានរោត្តមសីហមុនី (VOV)         Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១៤មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរាជ​រដ្ឋាភិបាល​កម្ពុជាសម្ដេចតេជោហ៊ុនសែនបានអញ្ចើញចូលរួមពិធីបើកសម្ភោធន៍​សាងសង់ ស្ពាន Long Binh-ជ្រៃធំ តភ្ជាប់ខេត្ត An Giang (វៀតណាម) ជាមួយខេត្ត​កណ្ដាល របស់កម្ពុជា។ ​នេះជាសំណង់មានចរិតលក្ខណៈនិមិត្តរូបដ៏រស់រវើកនៃ​ទំនាក់ទំនង សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ វៀតណាម-កម្ពុជា។         នាព្រឹកថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បាន​អញ្ចើញ​មក​ដាក់​កម្រងផ្កានៅស្ដូបយុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ។         នារសៀលថ្ងៃដ៏ដែល មុនពេលចាកចេញពីភ្នំពេញបញ្ចប់ដំណើរទស្សនកិច្ច​ យ៉ាង​ល្អប្រសើរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលថ្វាយបង្គំគាល់ព្រះ​មហាក្សត្រ​កម្ពុជានរោត្តមសីហមុនី៕

More