នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបសន្ទនាជាមួយលោក Tony Blair
23/07/2014 11:28
Vovworld-នៅពិធីទទួលជួបនារសៀលថ្ងៃទី២៣កក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានស្វាគមលោក Tony Blair

នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបសន្ទនាជាមួយលោក Tony Blair (vietnamplus.vn) Vovworld-នៅពិធីទទួលជួបនារសៀលថ្ងៃទី២៣កក្កដា នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Tan Dung បានស្វាគមលោក Tony Blair អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអង់គ្លេសនិងអៀកឡង់ខាងជើងមកបំពេញទស្សនកិច្ចនៅ វៀតណាមនិងអះអាងថា វៀតណាមមានបំណងរួមជាមួយអង់គ្លេសខំប្រឹងប្រែង នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ព្រះរាជាណាចក្រអង់គ្លេសអភិវឌ្ឍន៍ ស៊ីជម្រៅនិងជាក់ស្ដែងលើគ្រប់វិស័យ នយោបាយការទូតសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគអប់រំបណ្ដុះបណ្ដាលជួបប្រាស្រ័យប្រជាជន។ វៀតណាមមានបំណង ព្រះរាជាណាចក្រអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យកាត់បន្ថយភាព ក្រីក្រអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធនិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair ជឿជាក់ទៅលើសក្ដានុភាពអភិវឌ្ឍន៍ យូរអង្វែងរបស់វៀតណាម ជំរុញកំណែកែទម្រង់សេដ្ឋកិច្ចនិងបង្កើតបរិយាកាស អាជីវកម្មងាយស្រួលសំរាប់មជ្ឈដ្ឋានអាជីវករវិនិយោគនៅក្នុងនិងក្រៅប្រទេស៕
Related
More





