នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា
03/09/2013 10:27
VOV-នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសម្ដែងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលជានិច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណៈសំរាប់សហគមន៍ជនវៀតណាមនៅកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា (vov) VOV-ក្នុងឱកាសចូលរួមសន្និសីទកំពូលវិនិយោគនិងពាណិជ្ជកម្មអាស៊ាន- ចិនលើកទី១០នារសៀលថ្ងៃទី២កញ្ញានៅទីក្រុងNanningចិននាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយសម្ដេច នាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនសែន។ នាយករដ្ឋមន្ត្រីទាំងពីររូបនេះបានសម្ដែងការ សប្បាយរីករាយដោយឃើញថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជាកាន់តែបានពង្រឹងនិងពង្រីកនិង អភិវឌ្ឍន៍ស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃ ប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរនាយករដ្ឋមន្ត្រី Nguyen Tan Dung បាន សម្ដែងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលជា និច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណៈសំរាប់សហគមន៍ជនវៀតណាមនៅ កម្ពុជាមានជីវភាពរស់នៅស្ថិរភាពនឹងនរចិត្តរកស៊ីរួមចំណែកក្នុងការអភិវឌ្ឍន៍ របស់កម្ពុជានិយាយដោយឡែក និងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំង ពីរនិយាយរួម៕
Related





