VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីនិងសិង្ហបុរីប្រកបដោយជោគជ័យ
10/08/2015 09:54
(VOV)_ នាយប់ថ្ងៃទី៩ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូវៀតណាម បានត្រឡប់មកដល់ទីក្រុង​ហាណូយ​វិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី និងអញ្ជើញចូលរួម​ពិធី​រំលឹកខួបអនុស្សាវរីយ៍ លើកទី៥០
នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីនិងសិង្ហបុរីប្រកបដោយជោគជ័យ
នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីនិងសិង្ហបុរីប្រកបដោយជោគជ័យ (VOV)_ នាយប់ថ្ងៃទី៩ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan  Dung រួមជាមួយគណៈប្រតិភូវៀតណាម បានត្រឡប់មកដល់ទីក្រុង​ហាណូយ​វិញ  បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី និងអញ្ជើញចូលរួម​ពិធី​រំលឹកខួបអនុស្សាវរីយ៍ លើកទី៥០ នៃទិវាឯករាជ្យ របស់សិង្ហបុរី តាមសេចក្ដី​អញ្ជើញរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Rajak និងនាយករដ្ឋមន្ត្រីសិង្ហបុរី ​លោក ​Lee Hsien Loong។ ក្នុងដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី ប្រទេសទាំង​ពីរបានសម្រេចបំណង លើកកំពស់ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ ហើយ​ការចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥០ នៃទិវាឯករាជ្យ របស់សិង្ហបុរី ​របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung បានបង្កើតកម្លាំងពលំថ្មី បើកចេញ​ឱកាស ​និងយថាទស្សន៍សហប្រតិបត្តិ ការថ្មី រវាងវៀតណាមជាមួយប្រទេស​ទាំងពីរនេះ។           ក្នុងឱកាសបំពេញទស្សនកិច្ចនៅសិង្ហបុរី នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung  បានមានជំនួបពិភាក្សាជាមួយសមភាគី ​Lee Hsien Loong។ ថ្នាក់ដឹកនាំ​ទាំង ​ពីរ​រូបនេះ បានបង្ហាញនូវក្តីសប្បាយរីករាយ អំពីទំនាក់ទំនងសហប្រិតបត្តិ​ការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគដ៏ល្អប្រសើរ ប្រសិទ្ធិភាពរវាងប្រទេសទាំងពីរ ដែល ក្នុងនោះមានមណ្ឌលឧស្សាហកម្ម វៀតណាម-សិង្ហបុរី( VSIP)។ ក៏ក្នុង​ឱកាសនេះ ដែរ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ក៏បានពិភាក្សាជាមួយ​នាយករដ្ឋមន្ត្រី  លោក ​Lee Hsien Loongអំពីបញ្ហាឆ្លងដែនរវាងប្រទេស​ទាំងពីរផងដែរ៕