VOV WorldVOV World
នាយរកដ្ឋមន្ត្រីឥណ្ឌាទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន
26/12/2015 08:33
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ​ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi បានទៅបំពេញទស្សនកិច្ចដោយ ចៃដន្យទៅប៉ាគីស្ថានដើម្បីជួបធ្វើការជាមួយ សមភាគី ប្រទេសម្ចាស់ផ្ទះ លោក Nawaz Sharif នៅរដ្ឋធានី Lahore។
នាយរកដ្ឋមន្ត្រីឥណ្ឌាទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន
នាយរកដ្ឋមន្ត្រីឥណ្ឌាទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន (Image: VNA) (VOVworld) – នាថ្ងៃទី ២៥ ធ្នូ​ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi បាន ទៅបំពេញទស្សនកិច្ចដោយចៃដន្យទៅប៉ាគីស្ថានដើម្បីជួបធ្វើការជាមួយ សមភាគីប្រទេសម្ចាស់ផ្ទះ លោក Nawaz Sharif នៅរដ្ឋធានី Lahore។ នេះគឺជា ជំនួបធ្វើការលើកទី ៣ របស់ថ្នាក់ដឹកនាំទាំងពីររូបក្នុងរយៈពេល ១ ខែកន្លងទៅ  សំដៅបន្ធូស្រាលភាពតានតឹងនៅខ្សែត្រួតពិនិត្យព្រំដែន  (LoC)​ នៅតំបន់ជំលោះ  Kashmir។ ដំណើរទស្សនកិច្ចរបស់ លោក Modi បានប្រព្រឹត្តទៅបន្ទាប់ពីប្រទេស ​ទាំងពីរសម្រេចចាប់ផ្តើមដំណើរការសន្ទនាលើគ្រប់ជ្រុងជ្រោយដែលត្រូវបាន ផ្អាក ដោយការវាយប្រហារទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុង Mumbai  របស់ ឥណ្ឌា នាឆ្នាំ ២០០៨ មក។​ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សែន សំខាន់ ដោយសារ វានឹងជំរុញការខំប្រឹងប្រែងកែលំអរទំនាក់ទំនងរវាងឥណ្ឌា និង ប៉ាគីស្ថានដែលមានការខ្វែងគំនិតជាច្រើនលើវិស័យប្រឆាំងលិទ្ធិភេរវកម្ម និងជំលោះខាងអធិបតេយ្យភាពនិងបូរណភាពដែនដី៕