VOV WorldVOV World
Nigeria ជំរុញទំនាក់ទំនងជិតស្និតថែមទៀតជាមួយអាស៊ាន
10/05/2015 09:00
(VOVworld) – នាថ្ងៃទី ៩ ឧសភា ឯកអគ្គរដ្ឋទូតថ្មីរបស់ Nigeria ប្រចាំនៅអាស៊ាន លោក Muhammad Lawal Sulaiman បានជូនសារតាំងឡើងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh។
Nigeria ជំរុញទំនាក់ទំនងជិតស្និតថែមទៀតជាមួយអាស៊ាន
Nigeria ជំរុញទំនាក់ទំនងជិតស្និតថែមទៀតជាមួយអាស៊ាន (Image: VNA) (VOVworld) – នាថ្ងៃទី ៩ ឧសភា ឯកអគ្គរដ្ឋទូតថ្មីរបស់ Nigeria ប្រចាំនៅ អាស៊ាន លោក Muhammad Lawal Sulaiman បានជូនសារតាំងឡើងអគ្គលេខា ធិការអាស៊ាន លោក  Le Luong Minh។ ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត  Sulaiman បានអះអាងថា៖  Nigeria មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការនិង បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ជាមួយអាស៊ាន។ ឯកអគ្គរដ្ឋទូត Nigeria លើកទឹកចិត្តមកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហគមន៍សេដ្ឋកិច្ច បណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) សំដៅ ជំរុញសមហរណកម្ម រវាងប្រទេសនានា។​ រីឯខ្លួនវិញ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានឲ្យដឹងថា៖ អាស៊ានកំពុងឆ្ពោះទៅទិស្សនៈវិស័យក្រោយឆ្នាំ ២០១៥ ក្នុងនោះ ការបើកទូលាយទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានគឺជាកត្តាសំខាន់។ លោក Le Luong Minh បានជឿជាក់ថា៖ ឯកអគ្គរដ្ឋទូត Sulaiman នឹងទទួល បានជោគ ជ័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិង Nigeria លើគ្រប់វិស័យឲ្យបាន ខ្លាំងក្លាថែមទៀត៕