VOV WorldVOV World
NSA បានតាមដានបណ្ដាអ្នកដែលបានរិះគន់ចំពោះ សង្គ្រាមនៅវៀតណាម
26/09/2013 12:11
(VOVworld) – ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) បានតាមដានអតីតនិមត្តរូបនៃសិទ្ធិមនុស្សអាមេរិក Martin Luther King អតីតកីឡាករប្រដាល់សកលល្បី ឈ្មោះ Muhammad Ali ក៏ដូចជា បណ្ដាអ្នកដែលបាន រិះគន់យ៉ាងខ្លាំងក្លាចំពោះសង្គ្រាមនៅវៀតណាម ក្នុងរយៈ​ពេល ៦ ឆ្នាំ។
NSA បានតាមដានបណ្ដាអ្នកដែលបានរិះគន់ចំពោះ សង្គ្រាមនៅវៀតណាម
NSA តាមដានបណ្ដាអ្នកដែលបានរិះគន់យ៉ាងខ្លាំងក្លាចំពោះសង្គ្រាមនៅវៀតណាម (Image: Vietnam+) (VOVworld) – តាមឯកសាររបស់បណ្ដាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យអាមេរិក George Washington ដែលត្រូវបានប្រកាសនាថ្ងៃទី ២៥ កញ្ញា​ ឲ្យដឹងថា៖ ស្ថាប័ន សន្តិសុខជាតិអាមេរិក (NSA) បានតាមដានអតីតនិមត្តរូបនៃសិទ្ធិមនុស្សអាមេរិក Martin Luther King អតីតកីឡាករប្រដាល់សកលល្បីឈ្មោះ Muhammad Ali ក៏ដូចជា បណ្ដាអ្នកដែលបានរិះគន់យ៉ាងខ្លាំងក្លាចំពោះសង្គ្រាមនៅវៀតណាម ក្នុងរយៈ​ ពេល ៦ ឆ្នាំ។ ក្រៅពីនោះ កាសែតធំៗរបស់អាមេរិក ដូចជា “New York Times” “The Washington Post”  ក៏បានស្ថិតក្នុងបញ្ជីតាមដានរបស់ NSA។ កម្មវិធីចារកម្ម ក្នុងឆ្នាំ ១៩៧៥ នេះរបស់ NSA បានធ្វើឲ្យសាធារណៈមតិអាមេរិកខឹងសម្បារ យ៉ាងខ្លាំង៕