ប៉ាគីស្ថាននិងអាប់ហ្គានីស្ថានបើកច្រកទ្វារព្រំដែនឡើងវិញ
01/09/2016 10:27
(VOVworld) – ក្រោយពីកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ជា ច្រើនលើកជាច្រើនសារមក រដ្ឋាភិបាលនៃប៉ាគីស្ថាននិង អាប់ហ្គានីស្ថាន នាថ្ងៃទី ៣១ សីហា បានឯកភាព បើក ច្រកទ្វារព្រំដែនឡើងវិញបន្ទាប់ពីរយៈពេល ១៤ ថ្ងៃបិទទ្វារ ព្រមទាំង ដំណើរការកិច្ចប្រជុំជាប្រចាំខែដើម្បីដោះ ស្រាយជាបន្ទាន់រាល់បញ្ហាទាក់ទិនដល់ខ្សែព្រំដែន។

ប៉ាគីស្ថាននិងអាប់ហ្គានីស្ថានបើកច្រកទ្វារព្រំដែនឡើងវិញ (VNA) (VOVworld) – ក្រោយពីកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ជាច្រើនលើកជាច្រើន សារមក រដ្ឋាភិបាលនៃប៉ាគីស្ថាននិងអាប់ហ្គានីស្ថាន នាថ្ងៃទី ៣១ សីហា បានឯកភាព បើកច្រកទ្វារព្រំដែនឡើងវិញបន្ទាប់ពីរយៈពេល ១៤ ថ្ងៃបិទទ្វារ ព្រមទាំង ដំណើរការកិច្ចប្រជុំជាប្រចាំខែដើម្បីដោះស្រាយជាបន្ទាន់រាល់បញ្ហា ទាក់ទិនដល់ខ្សែព្រំដែន។ ច្រកទ្វារព្រំដែន Chaman ត្រូវបានហៅថា «ច្រកទ្វា រមិត្តភាព» ស្ថិតនៅខេត្ត Balochistan ប៉ែកអាគ្នេយ៍ប៉ាគីស្ថាន។ នាថ្ងៃទី ១៨ សីហា កន្លងទៅ ប៉ាគីស្ថានបានសម្រេចបិទច្រកទ្វារព្រំដែននេះ ក្រោយ ពីមនុស្សមួយក្រុមមកពី ទីរួមខេត្ត Spinboldak ចំណុះតំបន់ព្រំដែនខាង អាប់ហ្គានីស្ថានបានរៀបចំធ្វើបាតុកម្មដុតទង់ជាតិរបស់ប៉ាគីស្ថានហើយ ខំប្រឹងប្រែងរកវិធីវាយប្រហារទៅលើទាហានការពារព្រំដែននៅទីនេះ។ ការបិទច្រកទ្វារព្រំដែននេះបានបណ្តាលខាត់បង់ យ៉ាងធ្ងន់ហិរញ្ញវត្ថុ ចំពោះអាជីវករក៏ដូចជាជះឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅលើសកម្មភាពធ្វើដំណើរ ទៅវិញទៅមកនៅទីនេះ៕
Related





